នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា WB គឺជាដៃគូដ៏យូរអង្វែងរបស់ទីក្រុងហូជីមិញ។ ទីក្រុងហូជីមិញមានគោលបំណងចង់បន្តការផ្លាស់ប្ដូរបទពិសោធន៍ និងទទួលបានការគាំទ្រ ក៏ដូចជាជំនួយឧបត្ថម្ភពីដៃគូអន្តរជាតិនានា ក្នុងនោះមាន WB ផងដែរ។ រដ្ឋអំណាចទីក្រុងហូជីមិញនឹងបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយ WB ដើម្បីអនុវត្តអនុស្សារណៈយោគយល់គ្នាឲ្យស្របតាមបទបញ្ញត្តិនៃច្បាប់វៀតណាមដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។

leftcenterrightdel
ទីក្រុងហូជីមិញនិង WB ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (រូបថត៖ vnanet.vn)

ចំណែកលោក Ousmane Dione នាយកជាតិ នៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានអះអាងថា WB គឺជាដៃគូ គួរឱ្យទុកចិត្តរបស់ទីក្រុងហូជីមិញ អស់រយៈពេលជាង ២០ ឆ្នាំកន្លងមក។ WB សន្យាថានឹងបន្តជួយឧបត្ថម្ភ ក៏ដូចជាចូលរួមក្នុងការខិតខំប្រឹងប្រែងរួមរបស់ទីក្រុងក្នុងដំណើរការប្រឹងប្រែងក្លាយទៅជាទីក្រុងលំដាប់ថ្នាក់ពិភពលោកផងដែរ៕

តាម vovworld.vn