ក្នុងឱកាសនេះ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផល និងការរួមវិភាគទានរបស់សម្ព័នក្រុមហ៊ុន Samsung ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនៅពេលកន្លងមក។ លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមបានខំប្រឹងប្រែង និងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុន Samsung ទទួលជោគជ័យនៅវៀតណាម។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រគល់អំណោយជូនលោក Dongjin Koh (រូបថត៖​ vnanet.vn)

លោក Dongjin Koh បានឲ្យដឹងថា ក្រុមហ៊ុន Samsung មានគោលការណ៍ជម្រុញវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung និងបង្កើនការបណ្ដុះបណ្ដាលវិស្វករ និងកម្មករវ័យក្មេងដែលមានសមត្ថភាពនៅវៀតណាម។ លោក Dongjin Koh បញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងខិតខំអស់ពីកម្លាំងកាយចិត្ត បន្តរួមដំណើរជាមួយការអភិវឌ្ឍរបស់វៀតណាម។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Samsung ប្ដេជ្ញាចិត្តបង្កើនទុនវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមនៅពេលខាងមុខ។ ព្រមទាំងមានបំណងចង់បានលោកនាយករដ្ឋមន្រ្តី និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមបន្តគាំទ្រ ជួយក្រុមហ៊ុន Samsung នាពេលអនាគត។

លោកនាយករដ្ឋមន្រ្តីក៏ស្នើឲ្យសម្ព័នក្រុមហ៊ុន Samsung បន្តជួយបណ្ដុះបណ្ដាល និងផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យផ្នែកឧស្សាហកម្មជំនួយរបស់វៀតណាមមានការរីកចំរើន។

គួររំលឹកថា នាព្រឹកថ្ងៃដដែល នៅខេត្ត Bac Ninh បានប្រព្រឹត្តទៅបុណ្យរំលឹកខួបទី១០ ទិវាបង្កើតក្រុមហ៊ុន Samsung Electronics វៀតណាម។ អញ្ជើញចូលរួមមានវត្តមានរបស់លោក Pham Binh Minh សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម រួមទាំងថ្នាក់ដឹកនាំមកពីក្រសួង ស្ថប័នមជ្ឈិម និងមូលដ្ឋានផងដែរ៕

បកប្រែដោយ Thanh Cong