ថ្លែងមតិក្នុងពិធីបើក ប្រធាន VCCI លោក Vu Tien Loc បានអះអាងថា ក្រោយរយៈពេល ២៥ ឆ្នាំ នៃការដំណើរកម្មវិធីសហប្រតិបតិ្តការសេដ្ឋកិច្ច GMS មក និងមានការជួយឧបត្ថម្ភរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំបន់ GMS ទទួលបានសមិទ្ធិផលជាច្រើន។ លោក Vu Tien Loc ចាត់ទុកថា៖ “ចំពោះដំណាក់កាលអភិវឌ្ឍន៍ថ្មីគឺ GMS មានឱកាសផង និងការសាកល្បងជាច្រើនទៀតផងក្នុងការផ្លាស់ប្ដូរថ្មី។ ការសាកល្បងធំបំផុតរបស់ក្រុមខឿនសេដ្ឋកិច្ច GMS អំពីគុណភាព របៀបរបប និងលទ្ធភាពប្រកួតប្រជែងរបស់សហគ្រាស គឺត្រូវឆ្ពោះទៅរកបទដ្ឋានអន្តរជាតិ ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់លើទូទាំងពិភពលោក។ កម្លាំងចលករនៃការអភិវឌ្ឍក្នុងតំបន់ GMS នាពេលខាងមុខ គឺស្មារតីចាប់ផ្ដើមអាជីព ជាការអភិវឌ្ឍរបស់សហគ្រាសមីក្រូតូច មធ្យម និងក្រុមសហគ្រាសដឹកនាំដោយនារីជាដើម”។

ជំនួសមុខឲ្យរដ្ឋាភិបាលវៀតណាម រដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖ “ការទទួលខុសត្រូវរបស់សហគ្រាសក្នុង GMS គឺជាបង្កើតឡើងតំលៃថ្មី មិនសំរាប់ប្រទេសតែមួយប៉ុណ្ណោះទេ ថែមទាំងសំរាប់ប្រទេសទាំងអស់ក្នុងតំបន់ទៀតផង។ សហគ្រាស GMS គួរតែសហការតភ្ជាប់ និងជួយឧបត្ថម្ភគ្នាក្នុងការអភិវឌ្ឍ។ ដោយតួនាទីជាស្ថាប័នតំណាងរដ្ឋាភិបាល ខ្ញុំសូមអះអាងនូវការគាំទ្រ និងបង្កលក្ខណៈងាយស្រួលរបស់រដ្ឋាភិបាលវៀតណាមនិយាយដោយឡែក និងរដ្ឋាភិបាលជាសមាជិក GMS និយាយរួម ចំពោះសហគមន៍សហគ្រាស GMS និងកម្មវិធីសកម្មភាពនាពេលខាងមុខ”។

  

leftcenterrightdel
 ទិដ្ឋភាពនៃវេទិកា

អះអាងនូវការប្ដេជ្ញាចិត្តជួយឧបត្ថម្ភសហគ្រាស GMS ក្នុងដំណាក់កាលថ្មី លោក Oudet Souvanavong ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ ប្រធានក្រុមប្រឹក្សាអាជីវកម្ម GMS បានឲ្យដឹងថា៖ “យើងខ្ញុំនឹងផ្គត់ផ្គង់ដើមទុនសំរាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីធានា​ការចូលរួមយ៉ាងខ្លាំងក្លារបស់គេក្នុង GMS។ GMS បានឈានចូលទសវត្សទី ៣ នៃកិច្ចសហប្រតិបតិ្តការ ហើយយើងបានសន្យាយ៉ាងខ្លាំងក្លាលើកិច្ចសហការ និតភ្ជាប់គ្នា។ GMS ក៏បានអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយថ្មី។ យើងអំពាវនាវឲ្យបើកទូលាយថែមទៀតនូវច្រករបៀងសេដ្ឋកិច្ច​ ដើម្បីធានាការចូលរួមយ៉ាងខ្លាំងក្លារបស់ប្រទេសទាំងអស់”។

GMS រួមមានសមាជិកចំនួន ៦ នោះ គឺប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ជាតំបន់មួយមានវប្បធម៌ដ៏សម្បូរបែបនិងពោរពេញទៅដោយសក្ដានុពល ព្រមទាំងជាចំណុចតភ្ជាប់រវាងបណ្ដាខឿនសេដ្ឋកិច្ចធំៗដូចជា អាស៊ាន ចិន និងឥណ្ឌាផងដែរ៕

តាម vovworld.vn