leftcenterrightdel
មន្ត្រីជាន់ខ្ពស់ទាំងឡាយបានចូលរូមកិច្ចប្រជុំត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូល GMS (រូបថត៖ vov.vn)

នេះគឺជាកិច្ចប្រជុំត្រៀមរៀមចំឲ្យកិច្ចប្រជុំកំពូល GMS លើកទី ៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ៣១ ខែមីនា។ កិច្ចប្រជុំ SOM, GMS ផ្តោតលើការពិនិត្យមើលឡើងវិញនូវការត្រៀមរៀបចំ និងសម្រេចឯកសាព្រាងរចុងក្រោយដែលនឹងដាក់ជូនថ្នាក់ដឹកនាំ GMS អនុម័ត្តជាផ្លូវការ។ កិច្ចប្រជុំនេះក៏បានពិនិត្យឡើងវិញនូវខ្លឹមសារនៃយុទ្ធសាស្រ្តសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ទេសចរណ៍ កសិកម្ម និងបរិស្ថាន រួម​ទាំង​របាយការណ៍ស្តីពីលទ្ធផលសហប្រតិបត្តិការរបស់ GMS ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក និងរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិករបស់ GMS។

នៅថ្ងៃនេះដែរ កិច្ចប្រជុំនៃក្រុមការងារសម្រាប់ត្រីកោណអភិវឌ្ឍន៍កម្ពុជា- ឡាវ - វៀតណាម (CLV) បានប្រព្រឹត្តទៅដោយមានការចូលរួមពី​ប្រធានគណៈប្រតិភូទាំង​ឡាយ​។ កិច្ចប្រជុំបានពិភាក្សាលើ​ការត្រៀមរៀបចំ និងការពិនិត្យឡើងវិញនូវរបៀបវារៈ និងឯកសារសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូល  CLV លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា៕

បកប្រែដោយ Duy Hoan