លោក Nguyen Duc Thanh នាយខុទ្ទការល័យអប់រំបន្តវិជ្ជាជីវៈ នៃមន្ទីអប់រំ និងបណ្តុះបណ្តាលខេត្ត Kon Tum បានឲ្យដឹងថា ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ ខេត្តបានផ្តល់អាហារូបករណ៍ដល់និស្សិតឡាវនៅខេត្តទាំង៤នៅភាគខាងត្បូងនៃប្រទេសឡាវ  ហើយក៏មាននិស្សិតនៅភាគឦសាននៃប្រទេសកម្ពុជាមកសិក្សាផងដែរ។ រហូតមកដល់ពេលនេះ និស្សិតឡាវ និងកម្ពុជាដែលទទួលបានអាហារូបករណពីសំណាក់ខេត្ត Kon Tum មានចំនួន ១០៣ នាក់។

leftcenterrightdel
និស្សិតឡាវនៅឯអន្តេវាសិកដ្ឋាននៃសាខារបស់​មហា​វិទ្យាល័យ Da Nang នៅខេត្ត Kon Tum (រូបថត៖ bienphong.com.vn)

បច្ចុប្បន្ននេះមាននិស្សិតឡាវចំនួន ៧៩ នាក់ និងនិស្សិតកម្ពុជាចំនួន ២៤ នាក់កំពុងសិក្សានៅសាខារបស់មហាវិទ្យាល័យ Da Nang នៅខេត្ត Kon Tum ។   មុនពេលចូលរៀនជាផ្លូវការនៅមហាវិទ្យាល័យ និស្សិតឡាវ និងកម្ពុជាត្រូវរៀនភាសាវៀតណាមក្នុងរយៈពេលមួយឆ្នាំ។ កម្មវិធីនេះត្រូវបានបង្រៀននៅអនុមហាវិទ្យាល័យសហគមន៍។ អាហាររូបករណ៍សំរាប់និស្សិតម្នាក់ៗគឺ ៤២ លានដុងក្នុងមួយឆ្នាំ។ ខេត្ត Kon Tum ជាខេត្តក្រីក្រមួយ ក៏ប៉ុន្តែ ផ្តើមចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជួយមិត្ត ហេតុនេះហើយ ខេត្តនិងវិស័យអប់រំត្រូវតែខិតខំប្រឹងប្រែងជានិច្ចដែរ៕

បកប្រែ​ដោយ​ Duy Hoan