ដូចជាគ្រួសារជាច្រើននៅទីនេះ គ្រួសារបងស្រី Sen Loi នៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅជាប់ព្រំដែនវៀតណាម-កម្ពុជា បងស្រីក៏មានសាច់ញាត្តិរស់នៅនៅប្រទេសវៀតណាម បានជាបងស្រីតែងតែមកសួរសុខទុក្ខដែរ។ បងស្រីបានឲ្យដឹងថា ដោយសាររស់នៅនៅតំបន់ព្រំដែនក្នុងរយៈពេលយូរហើយ ហេតុនេះបងស្រីបានស្គាល់កម្មាភិបាល និងយុទ្ធជនជាច្រើននៅប៉ុស្ដិ៍ការពារព្រំដែនច្រកព្រំដែនអន្តរជាតិ Ha Tien។ តាំងពីឆ្នាំ២០១៦ កូនបុរសរបស់បងស្រីត្រូវបានទទួលការជួយពីកម្មវិធី “លើកទ្រជំហានប្អូនទៅសាលា”។

leftcenterrightdel
យុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែនច្រកព្រំដែនអន្តរជាតិ Ha Tien ទៅសួរសុខទុក្ខ និងប្រគល់ប្រាក់ជំនួយឲ្យកូនបុរសបងស្រី Sen Loi

នៅឃុំ ព្រែក ក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ប្រជាជនភាគច្រើនរស់នៅដៀយការផលិតកសិកម្ម ហេតុនេះហើយការរស់នៅជួបការលំបាកជាច្រើន និងការទៅរៀនរបស់កុមារក៏លំបាកដែរ។ នៅគ្រួសារបងស្រី Nghen Nghuon មានកូនទាំង៤ នាក់ ក្មេងធំៗ ពីរនាក់ត្រូវទៅធ្វើការ មានតែកូនពីរនាក់ទៅសាលារៀន។ ប៉ុន្តែ គ្រួសារបងស្រីនៅតែជួបភាពលំបាកជាច្រើន។ តាំងពីទទួលបានប្រាក់ជំនួយ ៥០០ ពាន់ដុង ក្នុងមួយខែពីប៉ុស្ដិ៍ការពារព្រំដែន Phu My នៃកងទ័ពការពារព្រំដែនខេត្ត Kien Giang ការលំបាករបស់គ្រួសារបងស្រីត្រូវបានពាយទៅ។

បច្ចុប្បន្ន តាមរយៈកិច្ចសហការជាមួយកម្លាំងការពារព្រំដែនរបស់ស្រុកកំពង់ត្រាច ក្រៅគ្រួសារនៃបងស្រី Nghen Nghuon ប៉ុស្ដិ៍ការពារព្រំដែន Phu My បានជួយសិស្សក្រីក្រ ៥ នាក់ទៀតនៅឃុំព្រែក ក្រឹស តាមកម្មវិធី “លើកទ្រជំហានប្អូនទៅសាលា”។ ទន្ទឹមនឹងប្រាក់ជំនួយ ៥០០ ពាន់ដុងជារៀងរាល់ខែ កងទ័ពប៉ុស្ដិ៍ការពារព្រំដែន Phu My នៅតែចលនាសម្បុរសជនប្រគល់កង់ ៥ គ្រឿងឲ្យកុមារដែរ។

leftcenterrightdel
យុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែន Phu My ប្រគល់កង់ឲ្យសិស្សក្រីក្រ

ដល់សព្វថ្ងៃនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang និងស្រុក ទីក្រុងជាប់ព្រំដែនចុះហត្ថលេខាចងមេត្រីភាពជាមួយតំបន់នានារបស់ខេត្តកំពត និងខេត្តតាកែវ។ ព្រមទាំង រៀបចំពិនិត្យ ព្យាបាលជម្ងឺ ប្រគល់អំណោយ កសាងផ្ទះមេត្តាធម៌ដោយមានតម្លៃ ២៥០ លានដុង ជូនប្រាក់ជំនួយជារៀងរាល់ខែ ដោយមានតម្លៃ ៥០០ ពាន់ដុងសម្រាប់ម្នាក់ឲ្យសិស្ស ១២ នាក់។ តាមរយៈនោះ បង្កើនការយល់ដឹង គោរពគ្នាទៅវិញទៅមក ដោះស្រាយទាន់វេលាបញ្ហាដែលកើតឡើងនៅតំបន់ព្រំដែន រួមចំណែកដល់ការកសាងព្រំដែនមួយរវាងវៀតណាមនិងកម្ពុជា សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh