នៅក្នុងជំនួប លោក Michael Greene បានវាយតម្លៃថា USAID មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក ព្រមទាំងរំពឹងថា ភាគីទាំងពីរនឹងជំរុញទំនាក់ទំនងនេះឲ្យកាន់តែរីកចម្រើនថែមទៀតក្នុងរយៈពេលខាងមុខ។ រីឯលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើការពុះពារផលវិបាកនៃសង្គ្រាមរវាងវៀតណាម និងអាមេរិក នឹងមានការអភិវឌ្ឍបន្ថែមទៀតនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបនាយក USAID ប្រចាំនៅវៀតណាម លោក Michael Greene

លោក Michael Greene និងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានផ្លាស់ប្តូរយោបល់ពីខ្លឹមសារសំខាន់ៗក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក Patrick Leahy នាពេលខាងមុខ។ ក្នុងឱកាសនេះ ភាគីទាំងពីរនឹងប្រកាសជាផ្លូវការចាប់ផ្តើមអនុវត្តគម្រោងកម្ចាត់សារធាតុគីមី dioxin នៅព្រលានយន្តហោះ Bien Hoa។ ភាគីអាមេរិកនឹងជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់ជនរងគ្រោះវៀតណាមដោយសារធាតុគីមីពុល dioxin។

នារសៀល ថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានទទួលជួបឯកអគ្គរដ្ឋទូតអុីតាលីប្រចាំនៅវៀតណាម លោក Antonio Alessandro។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបឯកអគ្គរដ្ឋទូតអុីតាលីប្រចាំនៅវៀតណាម លោក Antonio Alessandro

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃថា ទំនាក់ទំនងលើវិស័យការពារជាតិវៀតណាម-អុីតាលី បានរួមវិភាគទានយ៉ាងសកម្មដល់ទំនាក់ទំនងទេ្វភាគី។ លោកបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងលើវិស័យការពារជាតិជាមួយអុីតាលី។ ទន្ទឹមនឹងនោះ លោកក៏បានចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអុីតាលីនៅមានសក្តានុពលជាច្រើន ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា ការដោះមីន ការបណ្តុះបណ្តាល សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងឧស្សាហកម្មការពារជាតិផងដែរ។

រីឯលោក  Antonio Alessandro បានចាត់ទុកថា ទំនាក់ទំនងរវាងអុីតាលី និងវៀតណាមកាន់តែអភិវឌ្ឍដ៏ល្អប្រសើរឡើង ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ លោកក៏បានអះអាងថា លោកត្រៀមខ្លួនជាស្រេចរួមចំណែកក្នុងការជំរុញទំនាក់ទំនងលើវិស័យការពារជាតិរវាងអុីតាលី-វៀតណាម ជាពិសេសលើវិស័យបណ្តុះបណ្តាល ដោះមីន ការបណ្តុះបណ្តាល សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងឧស្សាហកម្មការពារជាតិផងដែរ៕

បកប្រែដោយ Huyen Trang