លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានតម្រូវឲ្យការត្រៀមគ្រប់លក្ខណៈនេះត្រូវតែបញ្ចប់សព្វគ្រប់នៅខែមេសាឆ្នាំ ២០២០។ ទន្ទឹមនឹងនោះ លោកបានបញ្ជាឲ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងអង្គភាពពាក់ព័ន្ធនានាត្រូវតែរៀបចំពិធី បង្ហាញក្រុមទ័ពជាង និងផ្តោតសំខាន់ទៅលើការហ្វឹកហ្វឺនកម្លាំងដែលរំពឹងទុកនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ធ្វើជាអធិបតីកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិក សមាជិកានៃគណៈកម្មការដឹកនាំបានធ្វើការវាយតម្លៃជាទូទៅលើការងារត្រៀមរៀបចំ ព្រមទាំងលើកឡើងមតិយោបល់សម្រាប់ដោះស្រាយរាល់បញ្ហារបស់ក្រុមទ័ពជាងចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

យោងតាមការលើកឡើងពីសំណាក់លោកវរសេនីយ៍ឯក Hoang Kim Phung នាយកនាយកដ្ឋានរក្សាសន្តិភាពអង្គការសហប្រជាជាតិឲ្យដឹងថា នីតិវិធី និងបែបបទនៃការចុះបញ្ជីសមត្ថភាពសម្រាប់ក្រុមទ័ពជាងវៀតណាមចូលក្នុងប្រព័ន្ធ PCRS (ប្រព័ន្ធត្រៀមសមត្ថភាព) របស់អង្គការសហប្រជាជាតិត្រូវបានបញ្ចប់សព្វគ្រប់។ ដូច្នោះហើយ បញ្ជីសមាជិករបស់ក្រុមទ័ពជាងវៀតណាមតាមការគ្រោងទុកគឺមានចំនួន២៨៦នាក់ ដោយមានទាំងបញ្ជីសម្ភារៈ ឧបករណ៍។ ចំនួនសមាជិកក្រុមទ័ពជាងដែលចូលរួមក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិដោយមានរួមទាំងកម្លាំងមកពីបញ្ជាការដ្ឋានទ័ពជាង និងកម្លាំងមកពីអង្គភាពមួយចំនួនដែលត្រូវបានតម្រូវឲ្យបំពេញភារកិច្ចនេះ។

វៀតណាមក៏បានចុះបញ្ជីស្នើឲ្យទ័ពជាងវៀតណាមជំនួសក្រុមទ័ពជាងរបស់អង់គ្លេសនៅប្រទេសស៊ូដង់ខាងត្បូង ហើយស្នើសុំឲ្យមានការគាំទ្រពីសំណាក់អង្គការសហប្រជាជាតិចំពោះសំណើរនេះដែរ។ លោកវរសេនីយ៍ឯក Hoang Kim Phung បាននិយាយថា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Altu Khare បានសម្តែងការគាំទ្ររបស់លោកចំពោះសំណើនេះ ហើយបានស្នើឱ្យវៀតណាមត្រៀមរៀបចំក្រុមទ័ពជាងដើម្បីអនុវត្តការងារសាងសង់រាល់សំណង់ និងអគារខ្ពស់ៗនៅទីតាំងឈរជើងរបស់ខ្លួន​ឯង។

វៀតណាមកំពុងចរចាជាមួយអង្គការសហប្រជាជាតិ និងចក្រភពអង់គ្លេសដើម្បីអាចបញ្ជូនក្រុមទ័ពជាងវៀតណាមមក​ជំនួសក្រុមទ័ពជាងអង់គ្លេសនៅស៊ូដង់ខាងត្បូងក្នុងខ្ទង់ខែកុម្ភៈ ឆ្នាំ ២០២០។ នេះក៏ជាពេលស្របនឹងពេលដែលក្រុមទ័ពជាងអង់គ្លេសបញ្ចប់អាណត្តិរបស់ខ្លួន និងដកកងទ័ពចេញពីស៊ូដង់ខាងត្បូង។ ថ្មីៗនេះមានបេក្ខជនទាំង៥  កំពុងចង់ជំនួសទ័ពជាងអង់គ្លេសនៅទីនេះ ដោយក្នុងនោះមាន កម្ពុជា បង់ក្លាដែស  និងវៀតណាម ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិនៅកម្រិតទី១ហើយ។

អង្គការសហប្រជាជាតិបានសម្តែងបំណងគាំទ្រវៀតណាមជំនួសអង់គ្លេសនៅទីនេះ ប្រសិនបើវៀតណាមបំពេញបានពេញលេញនូវលក្ខណៈវិនិច្ឆ័យ និងតំរូវការទាំងអស់របស់អង្គការសហប្រជាជាតិទាក់ទងនឹងសមត្ថភាព និងឧបករណ៍។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានបញ្ជា ណែនាំអំពីការរៀបចំត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាគ្រឿងបរិក្ខារដែលមានស្រាប់។ ការទិញសម្ភារៈបរិក្ខាត្រូវឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ និងឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានប្រគល់ភារកិច្ចដល់បញ្ជាការដ្ឋានទ័ពជាងឲ្យទទួលខុសត្រូវកន្លែងប្រមូលផ្តុំ និងហ្វឹកហ្វឺនក្រុមទ័ពជាងរបស់វៀតណាម នាយកដ្ឋានរក្សាសន្តិភាពអង្គការសហប្រជាជាតិទទួលបន្ទុកគ្រូបង្រៀន នាយកដ្ឋានកិច្ចការបរទេសរៀបចំការសិក្សាជំនាញនៅស៊ូដង់ខាងត្បូង ហើយស្នើឲ្យភាគីកូរ៉េខាងត្បូង បារាំង និងអង់គ្លេស ទទួលយកកម្មាភិបាលមួយចំនួនរបស់វៀតណាមមកហ្វឹកហ្វឺនវិជ្ជាជីវៈ រីឯនាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋានរក្សាសន្តិភាពអង្គការសហប្រជាជាតិ ត្រៀមខ្លួនរៀបចំការទិញបំពាក់បរិក្ខារសម្ភារៈដើម្បីដាក់ពង្រាយនៅក្នុងតំបន់នឹងឈរជើង៕

បកប្រែដោយ Minh Trung