leftcenterrightdel
តំណាង APHIS ផ្ដល់វិញ្ញាបនបត្រស្ដីពីការផ្តល់សិទ្ធិនាំចេញផ្លែស្វាយវៀតណាមទៅកាន់សហរដ្ឋអាមេរិក

អញ្ជើញចូលរួមពិធីមានវត្តមានរបស់លោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម តំណាងស្ថានទូតអាមេរិកប្រចាំនៅវៀតណាម និងតំណាងស្ថាប័ន ក្រសួង សហគ្រាស។ល។ នេះគឺជាព័ត៌មានល្អសម្រាប់ផ្នែកកសិកម្មវៀតណាម និងកសិករ សហគ្រាសវៀតណាម។ ការនាំចេញផ្លែស្វាយវៀតណាមទៅកាន់ទីផ្សារអាមេរិកមិនគ្រាន់តែលើកកម្ពស់តម្លៃនៃផ្លែឈើវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបញ្ជាក់ពីកិត្យានុភាពនៃផ្លែឈើវៀតណាមនៅទីផ្សារអន្តរជាតិទៀតផង។ ជារៀងរាល់ឆ្នាំ អាមេរិកបាននាំចូលផ្លែស្វាយជិត ៤០០,០០០ តោន។ ដូច្នេះ អាមេរិកគឺជាទីផ្សារមួយពោរពេញទៅដោយសក្តានុពលសម្រាប់ផ្លែស្វាយវៀតណាម៕

បកប្រែដោយ Thuy Anh