ចូលរួមការធ្វើដំណើរនេះ យើងបានឃើញច្បាស់នូវការទទួលខុសត្រូវ និងភាពចាស់ទុំនយោបាយរបស់កម្មាភិបាល យុទ្ធជនកងឆ្មាំសមុទ្រវៀតណាមក្នុងការបញ្ហាញពីសមត្ថភាពរបស់កងឆ្មាំសមុទ្រវៀតណាមក្នុងការបំពេញភារកិច្ចទាក់ទងបរទេស ផ្សព្វផ្សាយរូបភាពមនុស្ស និងទឹកដឹវៀតណាមដល់មិត្តភក្តិអន្តរជាតិ។

ក្នុងប៉ុន្មានថ្ងៃចូលចតនៅកំពង់ផែ Chennai សកម្មភាពជួបសំណេះសំណាល និងកម្មវិធីសិល្បៈរបស់យុទ្ធជននៃនាវាកងឆ្មាំសមុទ្រលេខ 8001 បានបង្ហាញពីបំណងសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាព យូរអង្វែង។ ពិធីជប់លៀងនៅលើនាវាកងឆ្មាំសមុទ្រលេខ 8001 ក៏ធ្វើឲ្យតំណាងឥណ្ឌាមានចំណាប់អារម្មណ៍ដែលភ្លេចមិនបានឡើយ។ តំណាង ICG បានសំណេះសំណាលថា មុខម្ហូបវៀតណាមមានរសជាតិឈ្ងុយឆ្ងាញ់ណាស់។

leftcenterrightdel
តំណាង ICG ទស្សនានៅនាវាកងឆ្មាំសមុទ្រលេខ 8001

លោកឧត្តមនាវីត្រី Paramesh មេបញ្ជាការតំបន់ ICG ភាគខាងកើតបានចែករំលែកថា៖ “ខ្ញុំធ្លាប់បានមកដល់វៀតណាម។ មនុស្សវៀតណាមល្អណាស់! ឆន្ទៈខ្លាំងតែក៏ពោរពេញដោយមនោសញ្ចេតនា។ ខ្ញុំមានចំណាប់អារម្មណ៍ល្អណាស់ចំពោះកម្មាភិបាល មេបញ្ជាការ និងនាវិកនៃនាវាកងឆ្មាំសមុទ្រលេខ 8001 ដែលបានឆ្លងកាត់ដំណើរដ៏ឆ្ងាយដើម្បីមកទស្សនា និងជួបជុំផ្លាស់ប្តូរជាមួយ ICG។ គេមិនគ្រាន់តែមានសមត្ថភាពល្អ និងនិយាយភាសាអង់គ្លេសដ៏ល្អប៉ុណ្ណោះទេ ថែមទាំងមានស្មារតីសមាហរណកម្មទៀតផង”។

ក្នុងការជួបជុំប្រាស្រ័យនិងការហ្វឹកហាត់រួមគ្នា វៀតណាម និងឥណ្ឌាបានបង្កើតបរិយាកាសពោរពេញទៅដោយមិត្តភាពជានិច្ច។ លោក Nautiyal មេបញ្ជាការរង ICG និងជាមេបញ្ជាការតំបន់ខាងកើត ICG បានឲ្យដឹងថា៖ “យើងសប្បាយរីករាយណាស់ដោយសារត្រូវឃើញបានសមត្ថភាពរបស់កម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រវៀតណាម។ យើងជឿជាក់ថា ដោយសារមានដៃគូល្អមួយ យើងត្រៀមជាស្រេចសហការក្នុងការទប់ទល់នឹងគ្រប់ស្ថានភាពនៅលើសមុទ្រ។ យើងបានស្វះស្វែងរៀនសូត្រ និងចែករំលែកចំណេះដឹង បទពិសោធន៍ជាមួយគ្នាទៅវិញទៅមកក្នុងវិស័យការពារឆ្នេរសមុទ្រ ដើម្បីសន្តិសុខ សុវត្ថិភាពនាវាចរណ៍ ការសង្គ្រោះ និងការការពារបរិស្ថាននៃសមុទ្រ។ល។ យើងជឿជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះរបស់នាវិកនៃនាវាកងឆ្មាំសមុទ្រលេខ 8001 ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងកម្លាំងទាំងពីរនិយាយដោយឡែកត្រូវបានជម្រុញឡើងកំរិតថ្មីមួយ។

លោកឧត្តមសេនីយ៍ត្រី Nguyen Van Son មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាមបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាម និង ICG មានការរីកចម្រើនតាំងពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការបង្ក្រាបបទល្មើស និងសង្គ្រោះមហន្តរាយនៅឆ្នាំ២០១៥ មកម៉្លេះ។ ភាពជោគជ័យរបស់ដំណើរទស្សនកិច្ចលើកនេះរបស់នាវាកងឆ្មាំសមុទ្រលេខ 8001 បានរួមចំណែកជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាមជាមួយ ICG ឲ្យកាន់តែស៊ីជម្រៅ”។ លោក Nguyen Van Son ចាត់ទុកថា គប្បីជម្រុញ និងបើកទូលាយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាមជាមួយកម្លាំងអនុវត្តច្បាប់នៅលើសមុទ្ររបស់ប្រទេសក្នុងតំបន់ និងលើពិភពលោកកាន់តែស៊ីជម្រៅថែមទៀត។ ជំនាន់វ័យក្មេងរបស់កងឆ្មាំសមុទ្រវៀតណាមដើរតួនាទីទទួលបន្ត និងជាកម្លាំងដែលពង្រីកបានភាពស្វាហាប់ និងការច្នៃប្រឌិតជាពិតប្រាកដ៕

បកប្រែដោយ Thuy Anh