មានប្រសាសន៍ក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Doan Bao Quyet អនុប្រធាននយោបាយកងឆ្មាំសមុទ្រវៀតណាមសង្កត់ធ្ងន់ថា ចំណងមិត្តភាពរវាងវៀតណាមនិងចិនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលបានពូនជ្រំដោយលោកប្រធានហូជីមិញ លោកប្រធាន Mao Zedong និងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ នាយទាហានវ័យគ្មេងនៃកងឆ្មាំ​សមុទ្រ និងជំនាន់ក្រោយរបស់ប្រទេសទាំងពីរគួរតែពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនោះ ដើម្បីប្រទេសទាំងពីរគឺជា “អ្នកជិតខាងល្អ” “មិត្តល្អ” “សមមិត្តល្អ” និង “ដៃគូល្អ” រួមគ្នាធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរក្លាយជាកម្លាំងចលករសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិនៅប្រទេសនីមួយៗ។

leftcenterrightdel
នាយទាហានវ័យគ្មេងរបស់កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរចូលរួមកម្មវិធីជួបជុំផ្លាស់ប្តូរ

យោងតាមលោកអនុប្រធាននយោបាយកងឆ្មាំសមុទ្រវៀតណាម បន្ទាប់ពីការអនុវត្តកម្មវិធីជួបជុំផ្លាស់ប្តូរលើកទី១ រវាងនាយទាហានវ័យគ្មេងនៃកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនដែលរៀបចំឡើងនៅទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិន នាយទាហានវ័យគ្មេងនៃប្រទេសទាំងពីរបានចូលរួម និងរួមវិភាគទានដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការសង្រ្គោះ ការជួយឧបត្ថម្ភអ្នកនេសាទ ការឃោសនាឲ្យអ្នកនេសាទដែលមិននេសាទនៅសមុទ្រនៃប្រទេសដទៃ។ ការខិតខំប្រឹងប្រែងរបស់នាយទាហានវ័យគ្មេងរបស់កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរបានរួមវិភាគទានដល់ការរក្សាតំបន់សមុទ្រ “ស្ថិរភាព សន្តិភាព និងមិត្តភាព”។

ក្នុងកម្មវិធីជួបជុំផ្លាស់ប្តូរលើកទី២នេះ នាយទាហានវ័យគ្មេងរបស់កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងកិច្ចការនយោបាយ សតិអារម្មណ៍ ការងារសង្គ្រោះ ការអនុវត្តច្បាប់នៅសមុទ្រ ទៅទស្សនាទីក្រុង Da Nang ទៅសាកសួរសុខទុក្ខនិងប្រគល់អំណោយឲ្យកុមារនៅមជ្ឈមណ្ឌល SOS និងជួបជុំផ្លាស់ប្តូរជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រនៅតំបន់លេខ២ វៀតណាម៕

បកប្រែដោយ Thuy Anh