គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែន គណៈប្រតិភូឡាវដឹកនាំដោយលោក Saleumxay Kommasith រដ្ឋមន្រ្តីក្រសួងការបរទេស និងជា​ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែនឡាវ - វៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរចាត់ទុកថា នៅឆ្នាំកន្លងមក ស្ថិរភាព សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមត្រូវបានរក្សានៅតំបន់ព្រំដែន ក្រសួង ស្ថាប័ន និងតំបន់នានានៃប្រទេសទាំងពីរ បាន​អនុវត្តល្អនូវ​ការ​ជួយគាំទ្រ​ដើម្បី​អភិវឌ្ឍន៍តំបន់ព្រំដែនលើគ្រប់វិស័យ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងតំបន់ព្រំដែននិយាយដោយឡែក។

អំពីទិសដៅ និងភារកិច្ច នៃការងារព្រំដែននៅឆ្នាំ២០១៩ ភាគីទាំងពីរបានយល់ព្រមគ្នាលើកិច្ចសហប្រ​តិ​បត្តិ​ការ​ ដើម្បីអនុវត្តល្អនូវ​ការគ្រប់គ្រងព្រំដែនតាមឯកសារផ្លូវច្បាប់ទ្វេភាគី និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្ដីពីការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ រួម​ទាំង​បញ្ហាមិនចុះសំបុត្រអាពាហ៍ពិពាហ៍នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ សហការយ៉ាង​ល្អ​ជា​មួយ​​គ្នា​​ក្នុង​ការ​រៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តសាកល្បងនូវ​គម្រោង “ច្រកទ្វារតែមួយឈប់តែម្តង” នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao ខេត្ត Quang Tri - ច្រកទ្វារព្រំដែនអន្តរជាតិ Densavan ខេត្ត Savannakhet នៅមុន​ចុងត្រីមាសទី២ ឆ្នាំ២០១៩ និងបើកច្រកទ្វារដែលភាគីទាំងពីរបានយល់ព្រមគ្នា។ ភាគីទាំងពីរក៏បាន​កត់​ស្គាល់ចំ​ពោះ​ការអភិវឌ្ឍជា​វិ​ជ្ជមាន​នៃកិច្ចសហប្រតិបត្តិការ ស្តី​ពី​ការ​ជួយ​គាំទ្រដើម្បី​​អភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខាភិបាល និង​ទេសចរណ៍ នៅ​តបន់ព្រំដែននានានៃប្រទេសទាំងពីរដែរ។

លោកប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ និងឯកភាពថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នឹងបានរៀបចំឡើងនៅវៀតណាមនាដើមត្រីមាសទី៤ ឆ្នាំ២០១៩៕

បកប្រែដោយ Thuy Anh