leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ជួបសន្ទនាជាមួយលោកឧត្តមនាវីត្រី Yoshihito Goka

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងជប៉ុននាពេលកន្លងមក មានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការជួបជុំផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល និងជំនួយក្នុងការលើកកំពស់គុណភាពធនធានមនុស្ស ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang ក៏បានថ្លែងអំណរគុណចំពោះមូលនិធិសន្តិភាពជប៉ុន Sasakawa ដែលបានជួយគាំទ្រក្នុងការអនុវត្តកម្មវិធីផ្លាស់ប្តូរនានា រួមចំណែកក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ថតរូបជាមួយសមាជិកនៃគណៈប្រតិភូជប៉ុន

លើសពីនេះទៀត លោកឧត្តមសេនីយ៍ឯក Phan Van Giang ជឿជាក់ថាអាស្រ័យលើការអភិវឌ្ឍល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងជប៉ុន នឹងបន្តអភិវឌ្ឍយ៉ាងរឹងមាំ ស្របនឹងបំណងប្រាថ្នា និងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក៕

បកប្រែដោយ Duy Hoan