leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Wei Fenghe ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich

នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាប់ផ្តើមសកម្មភាពប្រជុំផ្លាស់ប្តូរនៅស្រុក Lungzcou ខេត្តក្វាងស៊ី នៃប្រទេសចិន។

បន្ទាប់ពីពិធីគោរពបង្គោលព្រំដែន និងទស្សានាកងកម្លាំងការពារព្រំដែន នៃប្រទេសទាំងពីរធ្វើយាមល្បាតរួមគ្នានៅលើទន្លេ គណៈប្រតិភូទាំងពីរបានអញ្ជើញទៅទស្សនកិច្ច និងដាំកូនឈើទុកជាអនុស្សាវរីយ៍នៅកងអនុសេនាធំការពារព្រំដែនទីរួមខេត្ត  Shuikou ហើយចុះសួរសុខទុក្ខ ផ្តល់អំណោយ និងថតរូបទុកជាអនុស្សាវរីយ៍នៅសាលាទីរួមខេត្ត Shuikou ខេត្តក្វាងស៊ី នៃប្រទេសចិន។ បន្ទាប់មក គណៈប្រតិភូ នៃកងទ័ពប្រជាជនវៀតណាមបានទៅទស្សនកិច្ចនៅស្ដូបឧទ្ទិសវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅស្រុក Lungzcou ខេត្តក្វាងស៊ី នៃប្រទេសចិន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឧត្តមសេនីយ៍ឯក Wei Fenghe ថតរូប​ជា​មួយ​គ្នានៅ​បង្គោល​ព្រំ​ដែន​លេខ៩៤៣

leftcenterrightdel
កងកម្លាំងការពារព្រំដែន នៃប្រទេសទាំងពីរធ្វើយាមល្បាតរួមគ្នានៅលើទន្លេ

នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា នៅខេត្តក្វាងស៊ី នៃប្រទេសចិន លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន បានជួបពិភាក្សាការងារ និងអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលនៃការប្រជុំផ្លាស់ប្តូរព្រំដែនមិត្តភាពវៀតណាម - ចិនរយៈពេល ៥ ឆ្នាំកន្លងមក។

បន្ទាប់ពីបញ្ចប់កម្មវិធីប្រជុំផ្លាស់ប្តូរនៅខេត្តក្វាងស៊ី នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកាសកម្មភាពផ្លាស់ប្តូរនឹងប្រព្រឹត្តទៅនៅខេត្ត Cao Bang នៃប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong