ក្នុងជំនួប លោក Phan Van Giang ឲ្យ​ដឹង​ថា នាពេលកម្លងមក ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីវៀតណាមនិងថៃបានអភិវឌ្ឍនយ៉ាងខ្លាំងក្លា និងនាំមកនូវលទ្ធផលជាក់ស្ដែងជាច្រើន ជាពិសេសគឺក្នុងការផ្លាស់ប្ដូរគណៈប្រតិភូ ការបណ្ដុះបណ្ដាល កិច្ចសហប្រតិបត្តិការរវាងទ័ពជើងអាកាស ទ័ពជើងទឹកនៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរព័ត៌មាន តាមរយៈនោះ រួមវិភាគទានពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Phan Van Giang ទទួលជួបលោក Chaiyapruk Didyasarin

លោក Phan Van Giang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងទ័ពការពារដែនអាកាស និងទ័ពជើងអាកាសវៀតណាម និងទ័ពជើងអាកាសថៃនៅពេលកន្លងមក ព្រមទាំងមានបំណងថា ភាគីទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការឲ្យខ្លាំងក្លាថែមទៀត។ លោក Phan Van Giang បញ្ជាក់ទៀតថា វៀតណាមគាំទ្រថៃជាប្រធានអាស៊ានឆ្នាំ២០១៩ និងមានបំណងថៃជួយគាំទ្រវៀតណាមជាប្រធានអាស៊ានឆ្នាំ២០២០។

leftcenterrightdel
លោក Phan Van Giang ជូនវត្ថុអានុស្សាវរីយ៍ឲ្យលោក Chaiyapruk Didyasarin

លោក Chaiyapruk Didyasarin បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះសំដៅជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកងកម្លាំងទ័ពអាកាសនៃប្រទេសទាំងពីរ។ លោកបានវាយតំលៃថា ទំនាក់ទំនងសហប្រតិបត្តិការវាងទ័ពជើងអាកាសថៃ និងទ័ពការពារដែនអាកាសនិងទ័ពជើងអាកាសវៀតណាមកាន់តែអភិវឌ្ឍឲ្យស៊ីជម្រៅនាពេលកន្លងមក។ លោក Chaiyapruk Didyasarin ចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពថៃ និងវៀតណាមបានរួមចំណែកជម្រុញសហគមន៍នយោបាយ សន្តិសុខ ដែលជាសសរស្តម្ភមួយដ៏សំខាន់របស់សហគមន៍អាស៊ាន៕

បកប្រែដោយ Thanh Cong