ក្នុងជំនួប លោក Nguyen Chi Vinh ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដែលបង្ហាញតាមរយៈជំនួបនានារវាងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងសកម្មភាពផ្សេងៗទៀត។ លោករំពឹងថា ក្នុងឋានៈរបស់ខ្លួន លោក Xiong Ba នឹងបន្តរួមវិភាគទានដល់ការជម្រុញទំនាក់ទំនងរវាងកងទ័ពទាំងពីរនិយាយដោយឡែក បក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ចិននិយាយរួមឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោក Nguyen Chi Vinh ជូនវត្ថុអានុស្សាវរីយ៍ឲ្យលោក Xiong Ba

លោក Xiong Ba បានឯកភាពចំពោះការវាយតំលៃរបស់លោក Nguyen Chi Vinh ស្ដីពីទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងចិននៅពេលកន្លងមក។ លោកមានបំណងនឹងទទួលការជួយគាំទ្រ និងសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមក្នុងអាណត្តិបេសកម្មរបស់ខ្លួន។ ព្រមទាំង លោកក៏បញ្ជាក់លើការធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត៕

បកប្រែដោយ Thuy Anh