leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឧត្តមសេនីយ៍ទោ Andrei Alekseevich Ravkov ត្រួតពលកង​កិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ១៥ វិចិ្ឆកា  នៅឯទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញជាអធិបតីក្នុងពីធីទទួលបដិសណ្ឋាកិច្ចលោកឧត្តមសេនីយ៍ទោ Andrei Alekseevich Ravkov ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សា។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ពិ​ភាក្សា

នៅឯកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានការណ៍ លទ្ធផល និងទិសដៅ នៃទំនាក់ទំនងការពារជាតិ និងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងវៀតណាម និងបេឡារុស្ស។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខនេះ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរនឹងរក្សាការផ្លាស់ប្តូរគណៈប្រ​តិ​ភូ​គ្រប់ជាន់ថ្នាក់ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលមានសក្តានុពល ហើយ​ស្របតាមសមត្ថភាព និងតម្រូវការរបស់ភាគីនីមួយៗដូចជា ការផ្លាស់ប្តូរគណៈប្រតិភូយោធា ការផ្លាស់ប្តូរបទពិសោធរវាងកងទ័ពទាំងពីរ ការបណ្តុះបណ្តាលលើវិស័យផ្សព្វផ្សាយយោធា វិទ្យាសាស្រ្តយោធា រួមជាមួយការប្រកូតកីឡាជាដើម។

leftcenterrightdel
 

leftcenterrightdel
ពិធី​ចុះហត្ថលេខាលើឯកសារមួយ​ចំ​នួន​

បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រយោធា និងផែនការផ្លាស់ប្តូរគណៈប្រតិភូ ឆ្នាំ ២០១៩ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong