លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះអង្គការសហប្រជាជាតិនិយាយរួម និង UNDP និយាយដោយឡែក ដែលបានជួយ​គាំទ្រវៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាពេលកន្លងមក។ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh ក៏​បាន​សម្តែង​​នូវ​គោល​បំណងចង់អង្គការសហប្រជាជាតិបន្តជួយគាំទ្រវៀតណាមក្នុងការកសាងយុទ្ធសាស្រ្ត ដើម្បីបង្កើនសមត្ថភាពរបស់កម្លាំងរក្សាសន្តិភាពផងដែរ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Kamal Malhotra

លោក Kamal Malhotra បានអបអរសាទរចំពោះវៀតណាមដោយ​បាន​ចាត់បញ្ជូនគ្រូពេទ្យនៃកងពេទ្យកម្រិត២ លេខ១ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ លោកចាត់ទុកថា នេះគឺជារបត់មួយក្នុងដំណើរការចូលរួមការបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់វៀតណាម។ លោក Kamal Malhotra វាយតំលៃថា កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងវៀតណាមក្នុង​វិស័យរក្សាសន្តិភាព និងក្នុង​​ការ​ដោះ​ស្រាយ​ផលវិបាកដែល​បង្ក​ឡើង​ដោយគ្រាប់មីន នា​ពេល​កន្លង​មក មាន​ភាព​រីកចម្រើនកាន់​តែ​ខ្លាំង​ឡើងៗ ។ លោកបញ្ជាក់ជាថ្មីម្ដងទៀតថា អង្គការសហប្រជាជាតិនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងវិស័យទាំងពីរនេះផងដែរ៕

បកប្រែដោយ Thuy Anh