leftcenterrightdel
 

leftcenterrightdel
គណៈប្រ​តិ​ភូ​ទាំងពីរជួបគ្នា និងផ្លាស់ប្តូរព័ត៌មានមុនពេលចូលរួមកម្មវិធី

ថ្លែងក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Carlos Sabarre បានសង្កត់ធ្ងន់ថា "ចាប់តាំងពីអនុវត្តន៍យន្តការផ្លាស់ប្តូរបុគ្គលិក លើកដំបូង នៅឆ្នាំ ២០១៤ មក កម្មវិធីនេះបានរួមចំណែកក្នុងការបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយ​រួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរលើវិស័យជាច្រើន។ លោកវរសេនីយ៍ឯក Carlos Sabarre ជឿជាក់ថា ភាពជោគជ័យនៃកម្មវិធីផ្លាស់ប្តូរនេះ នឹងពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងដែលឈរជើងនៅនឹងកន្លែងជាដោយឡែក និងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរជារួម ក៏ដូចជាបន្តពង្រឹងទំនាក់ទំនងមិត្តភាពនាពេល​ខាងមុខនេះផងដែរ។

leftcenterrightdel
 

leftcenterrightdel
ពិធីគោរពទង់ជាតិនៅក្នុងពិធីបើកកម្មវិធីផ្លាស់ប្តូរ។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
សកម្មភាព​មួយ​ចំ​នួន​ក្នុង​កម្មវិ​ធី​

តាងនាមឱ្យគណៈប្រតិភូវៀតណាម លោកវរសេនីយ៍ឯក Nguyen Viet Thuan អះអាងថា "ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបាន និងកំពុងអភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យ។ វៀតណាម និងហ្វីលីពីនតែងតែគាំទ្រគ្នាទៅវិញទៅមក និងមានទស្សនៈដូចគ្នាលើបញ្ហាជាច្រើន នៅក្នុងតំបន់ និងអន្តរជាតិ និងជាសមាជិកសកម្មនៅក្នុងសហគមន៍អាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក៏មានភាពរីកចម្រើនយ៉ាងខ្លាំងដែរ ដោយផ្អែកលើមូលដ្ឋាននៃអនុស្សារណៈយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការចែករំលែកព័ត៌មាន។ យន្តការផ្លាស់ប្តូរបុគ្គលិក បានបង្កលក្ខណៈល្អសម្រាប់កងទ័ពជើងទឹក នៃប្រទេសទាំងពីរផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើវិស័យដែលភាគីទាំងពីមានការចាប់អារម្មណ៍ដូចគ្នា ដើម្បីបង្កើនទំនុកទុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក រួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong