leftcenterrightdel
 

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា ប្រជុំផ្លាស់ប្តូរព្រំដែនមិត្តភាពវៀតណាម និងចិន ជាព្រឹត្តិការណ៍សំខាន់មួយ រួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក និងទំនាក់ទំនងរវាងវៀតណាម និងចិននិយាយជារួម។ ហេតុនេះហើយ ស្ថាប័ន និងអង្គភាពដែលពាក់ព័ន្ធនានានៃក្រសួងការពារប្រទេសគួរតែសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តពិនិត្យ និងពន្លឿនការអនុវត្តការងារត្រៀមរៀបចំនេះ ធានាថាកម្មវិធីផ្លាស់ប្តូរព្រំដែនមិត្តភាពវៀតណាម - ចិនលើកទី ៥ ប្រកបដោយជោគជ័យ និងមានសុវត្ថិភាព។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានឱ្យដឹងថា គួរតែជំរុញការផ្សព្វផ្សាយឲ្យប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងច្បាស់ថែមទៀតអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះដែរ៕

បកប្រែដោយ Duy Hoan