នៅក្នុងពិធីបិទ រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីលោក DoDi Ruswandi បានវាយតំលៃខ្ពស់ចំពោះការទទួលខុសត្រូវពីបណ្តាប្រទេស ក្នុងការអនុវត្តន៍នៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការទប់ទល់ដោយបន្ទាន់ (AADMER)។

leftcenterrightdel
គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាមចូលរួម ARDEX-18 (រូប​ថត៖ phongchongthientai.vn)

គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាមចូលរួមនៅក្នុងការធ្វើលំហាត់សមយុទ្ធលើកនេះ បានសម្រេចភារកិច្ចប្រកបដោយជោគជ័យ និងគោរពយ៉ាងម៉ឹងម៉ាត់តាមកាកំណត់ស្តីពីការទូតការពារជាតិ។ ការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅ ARDEX-18 ត្រូវបានការវាយតំលៃខ្ពស់ពីសំណាក់ប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងបណ្តាប្រទេសជាសមាជិកអាស៊ាន។ នេះគឺជាការត្រៀមរៀបចំរបស់វៀតណាម ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការដាក់ពង្រាយកងកម្លាំងទៅជួយគាំទ្របណ្តាប្រទេសជាសមាជិកក្នុងតំបន់ខណៈដែលមានសំណើរ តាមស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀង AADMER ។

ក្នុងឱកាសនេះ ប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានប្រគល់សិទ្ធិរៀបចំ និងធ្វើលំហាត់សមយុទ្ធ ARDEX ឆ្នាំ២០២០ ដល់តំណាងរដ្ឋាភិបាលហ្វីលីពីន៕

បកប្រែដោយ Duy Hoan