leftcenterrightdel
បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូងលោក David Shearer

អ្នកយកព័ត៌មាន៖   នេះជាលើកដំបូងដែលវៀតណាមដាក់ពង្រាយអង្គភាពមួយជាកងទ័ពកម្រិត២ លេខ១ ទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ តើលោកវាយតម្លៃពីព្រឹត្តិការណ៍នេះយ៉ាងដូចម្តេច?

លោក David Shearer៖ ជាបឋម យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់វៀតណាមនៅក្នុងបេសកកម្មរបស់ UNMISS។ នេះជាលើកដំបូងដែលវៀតណាមបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនដើម្បីចូលរួមបំពេញបេសកកម្មខាងពេទ្យយោធា។ ហើយវាពិតអស្ចារ្យណាស់ដោយសារវាជាមន្ទីរពេទ្យមួយដែលមានកម្មាភិបាលយ៉ាងច្រើនកុះករ។ ខ្ញុំដឹងថា ប្រទេស​វៀត​ណាម​បានខិតខំប្រឹងប្រែងយ៉ាងខ្ពស់បំផុតនៅថ្នាក់ជាតិក្នុងវិស័យនេះ។ នេះអាចចាត់ទុកជាជំហានឆ្ពោះទៅមុខដ៏ធំធេងរបស់​​វៀត​ណាម​ក្នុងការ​ខិត​​ខំប្រឹងប្រែងដើម្បីចូលរួមបេកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ​ដូច្នេះហើយ តួនាទីរបស់វៀតណាមក៏បានផ្លាស់ប្តូរផង​ដែរ​។ មូល​ដ្ឋានរបស់ UNMISS នៅ Bentiu គឺជាមូលដ្ឋានមួយ​ធំទូលាយបំផុតនៅប្រទេសស៊ូដង់ខាងត្បូង។ កងកម្លាំងនានារបស់អង្គការសហប្រជាជាតិត្រូវបានប្រគល់ភារកិច្ចការពារជនស៊ីវិលស៊ូដង់ខាងត្បូងជាង១០០,០០០នាក់ នៅក្នុងតំបន់ការពារជនស៊ីវិល (POC-​​ជំរំភៀសខ្លួន)។ ហេតុនេះហើយ ការទទួលខុសត្រូវគឺពិតជាធំណាស់។ យើងសង្ឃឹមថា មន្ទីរពេទ្យរបស់វៀតណាមនឹងបំពេញបានល្អនូវភារកិច្ចរបស់ខ្លួន។

អ្នកយកព័ត៌មាន៖ តើ UNMISS បានជួយគាំទ្រអ្វីខ្លះសម្រាប់វៀតណាមក្នុងដំណើរការដាក់ពង្រាយកងពេទ្យកម្រិត២ លេខ១?

លោក David Shearer៖ កងពេទ្យកម្រិត២ លេខ១ ពិតជាមានសារៈសំខាន់ណាស់ យើងត្រូវការមែនទែន។ យោងតាមរបាយការណ៍មួយ ខ្ញុំបានដឹងថា មន្ទីរពេទ្យនេះត្រូវបានរៀបចំយ៉ាងល្អដោយមានបុគ្គលិកល្អៗដែលបានជ្រើសរើសមកបំពេញភារកិច្ចនៅទីនេះ។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស។ នេះនឹងជួយយើងក្នុងការទាក់ទងជាមួយពួកគេ ហើយពួកគេក៏អាចប្រាស្រ័យទាក់ទងយ៉ាងល្អជាមួយមនុស្សគ្រប់គ្នានៅទីនេះផងដែរ។ ជាមួយនឹងអ្វីដែលយើងបានដឹង យើងអាចបញ្ជាក់ពីភាពគួរឱ្យជឿរទុកចិត្តចំពោះគុណភាពរបស់បុគ្គលិកនៃមន្ទីរពេទ្យដែលត្រូវបានដាក់ពង្រាយនៅ Bentiu ដែរ។

អ្នកយលព័ត៌មាន៖ វៀតណាមគ្រោងនឹងដាក់ឱ្យកងអនុសេនាធំវិស្វកម្មចូលរួមបំពេញភារកិច្ចនៅស្ថានបេសកកម្មមួយ នៃអង្គការសហប្រជាជាតិ ហើយរង់ចាំឱកាសដើម្បីដាក់ពង្រាយកម្លាំងនេះទៅកាន់ UNMISS ។ តើ UNMISS រំពឹងអ្វីខ្លះពីគម្រោងនេះ?

លោក David Shearer៖ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសវៀតណាមក្នុងការដាក់ពង្រាយកងអនុសេនាធំវិស្វកម្មឱ្យទៅកាន់ UNMISS ។ បញ្ហាធំបំផុតនៅស៊ូដង់ខាងត្បូងគឺគុណភាពនៃប្រព័ន្ធផ្លូវថ្នល់។ នៅប្រទេសវៀតណាម ខ្ញុំដឹងថា វៀតណាមមិនខ្វល់អំពីគុណភាពនៃប្រព័ន្ធផ្លូវថ្នល់ទេ ព្រោះវាល្អណាស់។ ផ្លូវជាច្រើននៅស៊ូដង់ខាងត្បូងគឺជាផ្លូវដីគ្រួសក្រហម។ ប្រទេសនេះត្រូវផ្តោតលើការលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់កងវិស្វកម្មវៀតណាមក្នុងការជួយសាងសង់ផ្លូវនៅស៊ូដង់ខាងត្បូង។

អ្នកយកព័ត៌មាន៖ វៀតណាមបានចូលរួមបេកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរយៈពេល៥ឆ្នាំហើយ។ តើលោកមានការវាយតំលៃអ្វីខ្លះអំពីដំណើរការចូលរួមរបស់វៀតណាម?

លោក David Shearer៖ រយៈពេលប្រាំឆ្នាំគឺជាពេលវេលាដ៏ខ្លី ប៉ុន្តែវៀតណាមបានបង្ហាញនូវការចូលរួមយ៉ាងសកម្មរបស់​ខ្លួន​ក្នុងបេសកម្មរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ ច្បាស់ណាស់ថា វៀតណាមកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបេកកម្មរក្សាសន្តិភាព។ ខ្ញុំគិតថា នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។ ខ្ញុំសប្បាយរីករាយណាស់ដែលវៀតណាមបានមកដល់ទីនេះដែលមិនមែននៅកន្លែងណាផ្សេងទេ ហើយរួមជាមួយ UNMISS ដើម្បីចូលរួមចំណែកដល់ស៊ូដង់ខាងត្បូង។ ខ្ញុំពិតជាមោទនភាពណាស់ដែលវៀតណាមបានជ្រើសរើស UNMISS ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Duy Hoan