ដំណើរការលើកនេះរបស់លោករដ្ឋមន្រ្តី Ngo Xuan Lich បានបង្ហាញនូវការចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវរបស់វៀតណាមលើវិស័យកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ADMM និង ADMM+ ព្រមទាំង បញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក និងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

នៅខាងក្រៅកិច្ចប្រជុំទាំងឡាយ លោករដ្ឋមន្រ្តី Ngo Xuan Lich បានជួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសដៃគូមួយចំនួន រួមចំណែកដ៏សំខាន់ដល់ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ កាសែតកងទ័ពប្រជាជនវៀតណាមសូមឧទ្ទេសនាមរូបថតមួយចំនួនស្តីអំពីសកម្មភាពរបស់លោករដ្ឋមន្រ្តី Ngo Xuan Lich។

leftcenterrightdel
 
leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich ជួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana
leftcenterrightdel
 

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich និងរដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោកស្រី Nirmala Sitharaman ជួបទ្វេភាគី និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌា

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohamad Sabu

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ADMM-12

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិនូវែលសេឡង់ លោក Ron Mark មានជំនួបនៅខាងក្រៅកិច្ចប្រជុំ ADMM+ លើកទី៥

 

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលី លោក Christopher Pyne មានកិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំ ADMM+

 

បកប្រែដោយ Thuy Anh