leftcenterrightdel
លោក Ngo Xuan Lich ទទួលជួបលោក James Mattis

ក្នុងជំនួប លោក Ngo Xuan Lich បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរបស់អាមេរិកក្នុងកាកម្ចាត់សារធាតុគីមីពុលឌីអុកស៊ីននៅវៀតណមនាពេលកម្លងមក ព្រមទាំង សម្ដែងនូវក្តីរីករាយយ៉ាង​ក្រៃ​លែង​ចំពោះទំនាក់ទំនងការពារជាតិទ្វេភាគីដែលកំ​ពុង​​រីក​ចម្រើន​​​ខ្លាំង​ក្លា រួមចំ​ណែក​យ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំពីរ។ លោក Ngo Xuan Lich បញ្ជាក់ថា វៀតណាមបន្តផ្តោតទៅលើការជំនះពុះពារផលវិបាកដោយសង្គ្រាម ក្នុងនោះមានការកម្ចាត់សារធាតុគីមីពុលឌីអុកស៊ីន ។

leftcenterrightdel
លោក Ngo Xuan Lich និងលោក James Mattis ក្នុងជំនួប

លោក James Mattis បញ្ជាក់ថា នឹងរួមជាមួយក្រសួងការពារប្រទេសវៀតណាមបន្តអនុវត្តរាល់​ខ្លឹមសារនៃ​កិច្ច​សហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា។ លោកក៏សង្កត់ធ្ងន់ដែរថា លទ្ធផលល្អ​នៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះគឺជាមូលដ្ឋានដើម្បីជម្រាបជូនដល់រដ្ឋាភិបាល និងរដ្ឋសភាអាមេរិក ដើម្បី​បន្ត​ជម្រុញការជំនះពុះពារផលវិបាកដោយសង្គ្រាម។ ក្នុងជំនួប ភាគីទាំងពីរបានឯកភាពនឹង​បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឲ្យកាន់​តែ​ស៊ីជម្រៅ ជាក់ស្ដែង និងប្រ​កប​ដោយ​ប្រសិទ្ធភាពថែមទៀត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី១៦ តុលា លោក James Mattis បានចូល​ជួបសម្ដែងការគួរសមជាមួយលេខានៃគណៈកម្មាធិ​ការ​បក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan៕

បកប្រែដោយ Thanh Cong