leftcenterrightdel
សិក្ខាកាមកងទ័ពប្រជាជនឡាវ និងសិក្ខាកាមកងយោធពលខេមរភិមិន្ទកកំពុងសិក្សានៅវិទ្យាស្ថាននយោបាយ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការបណ្តុះបណ្តាលឲ្យកម្មាភិបាលយោធារបស់ប្រទេសមិត្ត នៅខែមេសា ឆ្នាំ១៩៦២ វិទ្យាស្ថាននយោបាយ បានបើកថ្នាក់រៀនស្តីពីទ្រឹស្តីនយោបាយ និងការងារនយោបាយដល់កងទ័ពឡាវ។ នេះគឺជាថ្នាក់រៀនដំបូងបង្អស់ ដែលចាប់ផ្តើមសម្រាប់ការបំពេញបេសកកម្មអន្ដរជាតិក្នុងការអប់រំបណ្តុះបណ្តាលរបស់សាលា។

បច្ចុប្បន្ននេះ អាស្រ័យលើមូលដ្ឋាននៃពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី និងពហុភាគី រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវ និងកម្ពុជា វិទ្យាស្ថានបានបង្កើតនូវបទបញ្ញត្តិមួយស្តីពីការអប់រំបណ្តុះបណ្តាលសម្រាប់កម្មាភិបាលយោធាបរទេស បំពេញបន្ថែមលើទិសដៅនៃការបណ្តុះបណ្តាល ផ្លាស់ប្តូរថ្មីនៃកម្មវិធី និងវិធីសាស្រ្តឲ្យសមស្របនឹងសិក្ខាកម្មអន្ដរជាតិ។ ការបណ្តុះបណ្តាលនេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដំណាក់កាលទី១ សិក្ខាកាមរៀនភាសារវៀតណាមមួយឆ្នាំនៅអង្គភាពលេខ871 (អង្គស្នងការដ្ឋាននយោបាយ) ដំណាក់កាលទី២ ចាប់ផ្តើមបណ្តុះបណ្តាលតាមជំនាញនិមួយៗ ដែលបានចុះហត្ថលេខាជារៀងរាល់ឆ្នាំ។

ដោយផ្អែកលើកម្មវិធី នៃកិច្ចសហប្រតិបត្តិការ វិទ្យាស្ថានបានរៀបចំការចងក្រងឯកសារដើម្បីប្រើសម្រាប់សិក្ខាកាមអន្ដរជាតិ។ ភាពលំបាកមួយក្នុងការបណ្ដុះបណ្ដាលសិក្ខាកម្មអន្តរជាតិគឺ ការចេះភាសាវៀតណាមរបស់សិក្ខាកាមមួយចំនួននៅតែមានកម្រិត។ ដូច្នេះហើយ ក្នុងការបង្រៀន គ្រូបង្រៀនត្រូវអនុវត្តវិធីសាស្ត្រជាច្រើនដើម្បីជួយឱ្យសិក្ខាកាមអាចយល់បានមេរៀន។

នៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀននយោបាយនៃកងទ័ពប្រជាជនឡាវ លោកឧត្តមសេនីយ៍ត្រី Nguyen Quang Phat អនុប្រធាននយោបាយវិទ្យាស្ថាននយោបាយឲ្យដឹងថា «វិទ្យាស្ថានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការបណ្តុះបណ្តាលសិក្ខាកាមអន្តរជាតិ ដូច្នេះ គុណភាពនៃការបណ្តុះបណ្តាលត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ សិក្ខាកាមទទួលបានចំណេះដឹងជាច្រើនពីមេរៀន និងមានការខិតខំប្រឹងប្រែងក្នុងការស្វ័យសិក្សា។ តាមការវាយតម្លៃពីភាគីមិត្ត កម្មាភិបាលពេលបញ្ចប់ការសិក្សាវិលត្រឡប់មកប្រទេសកំណើតវិញ សម្រេចបានល្អនូវគ្រប់ភារកិច្ចដែលបានប្រគល់ឲ្យ ហើយកម្មាភិបាលជាច្រើននាក់បានឡើងកាន់តំណែងតួនាទីសំខាន់ៗក្នុងជួរកងទ័ពផងដែរ។

ក្រោយរយៈពេលជាង ៥០ ឆ្នាំ វិទ្យាស្ថាននយោបាយ បានបណ្តុះបណ្តាលឲ្យសិក្ខា​កាម​កងទ័ពប្រជាជនឡាវចំនួន១៥៩៦នាក់ និងសិក្ខាកាម​កងយោធពខេមរភូមិន្ទចំនួន៨០៤នាក់។ លទ្ធផលទាំងនេះ រួមចំណែកបញ្ជាក់ពីតួនាទីរបស់វិទ្យាស្ថាន គឺជាទីកន្លែងបណ្តុះបណ្តាលមួយដែលគួរឲ្យជឿទុកចិត្តរបស់សិក្ខា​កាម​ឡាវ និងកម្ពុជា៕

បកប្រែដោយ Thanh Cong