leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបលោក Tom Hamilton

នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគី។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអូស្ត្រាលី។ ស្តីពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា វៀតណាមចង់ពង្រឹងទំនាក់ទំនងនេះជាមួយអូស្ត្រាលីឲ្យកាន់តែរីកចម្រើនថែមទៀត។

ចំណែកលោក Tom Hamilton បានសម្តែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងដោយឃើញថា ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីរវាងអូស្ត្រាលី និងវៀតណាមមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ។ លោក Tom Hamilton ឲ្យដឹងថា ការដែលអូស្ត្រាលីជួយដឹកជញ្ជូនគ្រឿងបរិក្ខារ និងកងកម្លាំងនៅពេលដែលវៀតណាមដាក់ពង្រាយកងទ័ពពេទ្យកំរិត២ លេខ១ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងគឺជាចំណុចសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លោក Tom Hamilton អះអាងថា កងទ័ពអូស្ត្រាលីប្តេជ្ញាចិត្តរក្សាកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រកងទ័ពវៀតណាមបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោក Tom Hamilton បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អំពីលទ្ធផលសំខាន់ៗមួយចំនួននៃកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិរវាងវៀតណាម និងអូស្ត្រាលី លើកទី ២ ។

គួរំលឹកថា នាព្រឹកថ្ងៃដដែល នៅឯទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Tom Hamilton បានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិរវាងវៀតណាម  និងអូស្ត្រាលី លើកទី ២ ៕

បកប្រែដោយ Thanh Cong