នៅជំនួប លោកឧត្តមសេនីយ៍ឯក Patrick Charaix បានឲ្យដឹងថា យុទ្ធនាការ PEGASE បានប្រព្រឹត្តទៅនៅវៀតណាម ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ សីហា។ ទ័ពជើងអាកាសបារាំងមានសេចក្តីសង្ឃឹមថា ជាលើកដំបូង យន្តហោះប្រដេញរបស់បារាំងវត្តមាននៅលើផ្ទៃមេឃវៀតណាមក្នុងយុទ្ធនាការលើកនេះ នឹងជាជំហ៊ានថ្មីមួយក្នុងទំនាក់ទំនងការពារជាតិទ្វេភាគីនាពេលខាងមុខ។

leftcenterrightdel
លោក Patrick Charaix ជូនរូបសំណាកយន្តហោះដល់លោក Nguyen Duc Chung 

រីឯលោក Nguyen Duc Chung បានចាត់ទុកថា យុទ្ធនាការ PEGASE នឹងជំរុញចំណងមិត្តភាព វៀតណាម - បារាំងនិយាយរួម និងកងទ័ពរបស់ប្រទេសទាំងពីរនិយាយដោយឡែក។ លោករំពឹងថា ក្នុងរយៈពេលអនុវត្តភារកិច្ចនៅវៀតណាម គណៈប្រតិភូទ័ពជើងអាកាសបារាំងនឹងអញ្ជើញទៅទស្សនាបណ្តាកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រ រមណីយដ្ឋាន និងពិសារម្ហូបអាហារឆ្ងាញ់របស់ទីក្រុងហាណូយ។ ក្នុងរយៈពេលខាងមុខ ហាណូយត្រៀមជាស្រេចសហប្រតិបត្តិការជាមួយទ័ពជើងអាកាសបារាំងក្នុងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសន្តិសុខអ៉ីនធឺណែត។ ក្រៅពីនោះ ហាណូយនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរដើម្បីត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបារាំង គ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០១៩៕

បកប្រែដោយ Huyen Trang