leftcenterrightdel
លោក Pham Ngoc Minh ទទួល​ជួប​លោក Winai Maneeprag

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរវៀតណាមនិងថៃ ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នាពេលកន្លងមក តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងការរក្សាបណ្តាយន្តការនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បាន​វាយតំលៃខ្ពស់ចំពោះជំនួបធ្វើការរវាងនាយកដ្ឋានជលធារសាស្រ្តនៃកងទ័ពជើងទឹកថៃ និងខុទ្ទការល័យនៃគណៈកម្មការជលធារសាស្ត្រវៀតណាម។ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ ហើយឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រត្តិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេស​ទាំងពីរនាពេលឆាប់ៗខាងមុខនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ថតរូប​អនុ​ស្សា​វ​រី​យ៍​ជា​មួយ​គណៈប្រតិ​ភូ​

ចំណែកលោក Winai Maneeprag បានថ្លែងអំណរគុណចំពោះលោក Pham Ngoc Minh ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោក Winai Maneeprag បានវាយតំលៃខ្ពស់ចំពោះផ្នែកជលធារសាស្ត្ររបស់វៀតណាម ព្រមទាំងគាំទ្រវៀតណាមឲ្យចូលរួមក្នុងគណៈកម្មការជលធារសាស្ត្រអាស៊ីបូព៌ាផងដែរ៕

បកប្រែដោយ Duy Hoan