leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Ngo Minh Tien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Muhammad Syed Hasnain

លោកឧត្តមសេនីយ៍ត្រី Ngo Minh Tien បានវាយតម្លៃថា ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងប៉ាគីស្ថាន នាពេលកន្លងមកមានការអភិវឌ្ឍគួរអោយកត់សម្គាល់។ លោកក៏បានស្នើថា ក្នុងតួនាទីជាអនុព័ន្ធយោធាប៉ាគីស្ថានប្រចាំនៅវៀតណាម លោកវរសេនីយ៍ឯក Syed Muhammad Hasnain នឹងមានការរួមចំណែកជាក់ស្ដែងជាច្រើនថែម​ទៀត​ក្នុងការលើកកម្ពស់ទំនាក់ទំនងលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែរីកច្រើន និងប្រកបដោយប្រសិទ្ធិភាពបន្ថែមទៀត។

លោកវរសេនីយ៍ឯក Syed Muhammad Hasnain បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាមដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោកក៏សង្ឃឹមដែរថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលឆាប់ៗខាងមុខនេះ៕

បកប្រែដោយ Duy Hoan