leftcenterrightdel
លោក Nguyen Chi Vinh រូបថតជាមួយអនុពន្ធយោធាឥណ្ឌា

លោក Nguyen Chi Vinh បានវាយតំលៃថា ទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌាមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៅពេលកន្លងមក។ លោក Nguyen Chi Vinh បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោក PS Punia ដល់ទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិ និងមានបំណងថា ក្នុងមុខតំណែងថ្មីលោក PS Punia នឹងបន្តជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ។

លោក Nguyen Chi Vinh បានស្នើឲ្យលោក Varandan Kumar បន្តពង្រីកលទ្ធផលដែលលោក PS Punia សម្រេចបាន និងបន្តជម្រុញទំនាក់ទំនងទ្វេភាគីឲ្យមានប្រសិទ្ធភាពថែមទៀត។ លោក Nguyen Chi Vinh បញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កលក្ខណៈងាយស្រួលឲ្យលោក Varandan Kumar បំពេញល្អភារកិច្ច។

leftcenterrightdel
លោក Nguyen Chi Vinh និងលោក Taibel Yaakov

* នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោក Nguyen Chi Vinh បានទទួលជួបលោក Taibel Yaakov អនុពន្ធយោធាអីុស្រាអែលប្រចាំនៅវៀតណាមមកជម្រាបលាក្នុងឱកាសចប់អាណត្តិ ហើយនិងលោកស្រី Bloria Hamama ក្នុងឱកាសមកបំពេញភារកិច្ចជាអនុពន្ធយោធាអីុស្រាអែលប្រចាំនៅវៀតណាម៕

បកប្រែដោយ Thuy Anh