leftcenterrightdel
លោក Phan Van Giang ទទួលជួបលោក Tan Sri Ahmad Kamarulzaman Bin Haji Ahmad Badaruddin

លោក Phan Van Giang បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការបង្កើនថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិនិយាយរួម។ លោក Phan Van Giang ក៏បញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមតែងតែបង្កលក្ខណៈងាយស្រួលឲ្យទ័ពជើងទឹកវៀតណាម និងម៉ាឡេស៊ីជម្រុញកិច្ចសហប្រតិបត្តិការ។

លោក Tan Sri Ahmad Kamarulzaman Bin Haji Ahmad Badaruddin បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា លោកតែងតែលើកទឹកចិត្តទ័ពជើងគោកនិងទ័ពជើងអាកាសរបស់ម៉ាឡេស៊ីជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ក្នុងឱកាសនេះ លោក Tan Sri Ahmad Kamarulzaman Bin Haji Ahmad Badaruddin បានជូនដំណឹងជាមួយលោក Phan Van Giang អំពីស្ថានភាពនយោបាយនៅម៉ាឡេស៊ី នាពេលកន្លងមក៕

បកប្រែដោយ Thuy Anh