leftcenterrightdel
គណៈប្រតិភូបានអញ្ជើញទៅទស្សនាតំបន់ឆ្មាំសមុទ្រលេខ ៣

 

នៅថ្ងៃទី ១៧ ខែមិថុនា គណៈប្រតិភូបានអញ្ជើញទៅទស្សនាតំបន់ឆ្មាំសមុទ្រលេខ៣ នៃខេត្ដ Ba Ria-Vung Tau។ បញ្ជាការដ្ឋានតំបន់បានទទួលជួបគណៈប្រតិភូ និងឧទ្ទេសនាមអំពីមុខងារ ភារកិច្ច និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិរបស់តំបន់ឆ្មាំសមុទ្រក្នុងពេលកន្លងមក។ នៅថ្ងៃទី១៨ ខែមិថុនា លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំនៅវៀតណាម។ នៅរសៀលថ្ងៃដដែលគណៈប្រតិភូក៏បានមកជួបសំដែងការគួរសមថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៧។ នៅថ្ងៃទី ១៩ ខែមិថុនា គណៈប្រតិភូបានទៅទស្សនាវិទ្យាស្ថានកងទ័ពជើងទឹកនៅទីក្រុង Nha Trang។

leftcenterrightdel
គណៈប្រតិភូមកជួបសំដែងការគួរសមថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៧
leftcenterrightdel
លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញប្រគល់វត្ថុអនុស្សាវរីយ៍ជានិមិត្ដរូបនៃទីក្រុងហូជីមិញជូនប្រធានគណៈប្រតិភូ

 

តាងនាមឲ្យគណៈប្រតិភូ ប្រធានគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំនៅវៀតណាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានរៀបចំដំណើរទស្សនកិច្ចលើកនេះ រួមចំណែកបង្កើនទំនាក់ទំនង ទំនុកទុកចិត្ដ និងការយល់ដឹងគ្នាទៅវិញទៅមករវាងអនុព័ន្ធយោធាបរទេស និងកងទ័ព និងប្រជាជនវៀតណាម។ គណៈប្រតិភូមានបំណងចង់ឲ្យក្រសួងការពារប្រទេសវៀតណាមបន្ដបង្កលក្ខណៈសម្រាប់គណៈប្រតិភូបានទៅទស្សនកិច្ច និងជួបធ្វើការជាមួយអង្គភាពកងទ័ពមួយចំនួនរបស់វៀតណាមក្នុងពេលខាងមុខនេះ៕

បកប្រែដោយ Pham Diep