leftcenterrightdel
រូបថតឧទាហរណ៍​ (រូបថត៖ Armyrecognition)

ថ្លែងក្នុងពិធីនេះ លោកវរសេនីយ៍ឯក  Edmund Tan អនុពន្ធ័យោធាសិង្ហបុរីប្រចាំនៅទីក្រុងហាណូយបានបញ្ជាក់ថាទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសសិង្ហបុរី និងវៀតណាមបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនទំនុកទុកចិត្ត និងយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងបរិបទដែលបរិស្ថានសន្តិសុខក្នុងតំបន់ និងពិភពលោកកំពុងផ្លាស់ប្តូរជានិច្ច។

លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam ឲ្យដឹងថា ក្នុងបរិបទដែលទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរីកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីក៏ត្រូវបានពង្រឹង និងទទួលប្រសិទ្ធភាពលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក ការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មានជាដើម។ លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam ជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម - សិង្ហបុរីនឹងឈានឡើងកម្ពស់ថ្មីដោយមានការអភិវឌ្ឍកាន់តែខ្លាំងៗថែមទៀតនាពេលអនាគត៕

បកប្រែដោយ Duy Hoan