leftcenterrightdel
ពិធីស្វាគមន៍ក្រុមនាវារុស្ស៊ី

ដំណើរទស្សនកិច្ចលើកនេះរបស់ក្រុមនាវារុស្ស៊ីគឺសកម្មភាពមួយក្នុងចំណោមសកម្មភាពនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរនៅពេលកន្លងមក រួមចំណែកពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងទ័ពជើងទឹកនៃកងទ័ពទាំងពីរ។

ក្នុងឱកាសនេះ មេបញ្ជាការក្រុមនាវានឹងជួបសម្ដែងការគួរសមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa  ថ្នាក់ដឹកនាំតំបន់ទ័ពជើងទឹកលេខ៤ និងដាក់កម្រងផ្កានៅស្ដូបវិញ្ញាណក្ខន្ធយោធិនសហភាពសូវៀតមុននេះ - សហព័ន្ធរុស្ស៊ីនាសព្វថ្ងៃ - វៀតណាមដែលពលីជីវិតដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់។ តំណាងស្ថាប័ន អង្គភាពរបស់វៀតណាមមកទស្សនានាវា ព្រមទាំងនាវិកនៃក្រុមនាវាមានការប្រកួតកីឡាមិត្តភាពជាមួយតំបន់ទ័ពជើងទឹកលេខ៤។ នាថ្ងៃទី៦ មិថុនា ក្រុមនាវារុស្ស៊ីនឹងចាកចេញកំពង់ផែសមុទ្រអន្តរជាតិ Cam Ranh និងបន្តដំណើរការតាមផែនការ៕

បកប្រែដោយ Thuy Anh