leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបប្រាស្រ័យជាមួយ លោក James Mattis 

ក្នុងជំនួបជាមួយលោក James Mattis រដ្ឋមន្រ្តីទាំងពីរបានឲ្យដឹងថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិកនៅពេលកន្លងមកទទួលបានប្រសិទ្ធិភាពជាក់ស្ដែង ស្របនឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាពនិងស្ថិរភាព ក្នុងតំបន់និងលើពិភពលោក។ ភាគីទាំងពីរឯកភាពថា នឹងបន្តសហប្រតិបត្តិការស្របនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។

ក្នុងជំនួបជាមួយលោក Ron Mark លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍរបស់ទំនាក់ទំនងរវាងវៀតណាម និងនូវែលសេឡង់និយាយរួម និងទំនាក់ទំនងការពារជាតិទ្វេភាគីនិយាយដោយឡែកនៅពេលកន្លងមក។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោក Ron Mark ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលសមស្របនឹងសំណូមពររបស់ភាគីទាំងពីរនៅពេលខាងមុខ។ លោក Ron Mark បានអញ្ជើញលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បំពេញទស្សនកិច្ចនៅនូវែលសេឡង់។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានទទួលការអញ្ជើញ និងអញ្ជើញលោក Ron Mark មកបំពេញទស្សនកិច្ចនៅវៀតណាម។

ក្នុងជំនួបជាមួយលោក Gavin Williamson រដ្ឋមន្រ្តីទាំងពីរបានអបអរសាទរការរីកចំរើនរបស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងអំណរគុណចំពោះក្រសួងការពារជាតិអង់គ្លេសក្នុងការជួយកងពេទ្យកំរិត២ របស់វៀតណាមជំនួសកងពេទ្យកំរិត២ របស់អង់គ្លេសនៅស៊ូដង់ខាងត្បូង និងបណ្ដុះបណ្ដាលភាសាអង់គ្លេសឲ្យអ្នកចូលរួមសកម្មភាពរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិរបស់វៀតណាម។

រដ្ឋមន្រ្តីទាំងពីររូបឯកភាពថា នាពេលខាងមុខនឹងបង្កើនការផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធិភាពយន្តការសន្ទនា កិច្ចសហប្រតិបត្តិការ បន្តសុក្រិត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវ ពង្រីកកិច្ចសហប្រតិបត្តិការ។

នៅជំនួបជាមួយលោក Ng Eng Heng រដ្ឋមន្រ្តីទាំងពីរបានចាត់ទុកថា នៅពេលកន្លងមក ទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាមនិងសិង្ហបុរីបានអភិវឌ្ឍយ៉ាងសកម្ម ស៊ីជម្រៅ និងនាំមកនូវលទ្ធផលជាក់ស្ដែង។ បច្ចុប្បន្ននេះ ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានសហការអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង ជាពិសេសលើខ្លឹមសារដែលរដ្ឋមន្រ្តីទាំងពីររូបបានឯកភាពក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នៅឆ្នាំ២០១៦។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ស្នើឲ្យសិង្ហបុរីគាំទ្រចំពោះវៀតណាមក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២០៕

បកប្រែដោយ Thanh Cong