leftcenterrightdel
លោក Pham Ngoc Minh និងលោក Antonio Guerrero Rodriguez

លោក Pham Ngoc Minh សង្កត់ធ្ងន់ថា ប្រជាជនវៀតណាមចងចាំជានិច្ចនូវជំនួយ និងការគាំទ្រពីបក្ស រដ្ឋនិងប្រជាជនគុយបាចំពោះវៀតណាមក្នុងសម័យតស៊ូរំដោះជាតិ។ លោក Pham Ngoc Minh និងលោក Antonio Guerrero Rodriguez បានសម្ដែងនូវក្ដីរីករាយចំពោះការពង្រឹងនិងពង្រីកឥតឈប់ឈរលើគ្រប់វិស័យនៃទំនាក់ទំនងបងប្អូន មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ សាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - គុយបាដែលបង្កើតឡើងដោយលោកប្រធាន Fidel Castro និងលោកប្រធានហូជីមិញនៅពេលកន្លងមក។ ឆ្នាំ២០១៨ គឺជាឆ្នាំខួបលើកទី៤៥ នៃថ្ងៃលោកអគ្គមេបញ្ជាការ Fidel Castro មកបំពេញទស្សនកិច្ចនៅវៀតណាមនិងបានទៅដល់តំបន់ទើបតែបានរំដោះគឺខេត្ត Quang Tri លើកដំបូង (9-1973/9-2018) ហេតុនេះហើយ លោក Pham Ngoc Minh និងលោក Antonio Guerrero Rodriguez ចាត់ទុកថា នេះគឺជាឱកាសដើម្បីបក្សទាំងពីរ ប្រទេសទាំងពីរបង្កើនការអប់រំ ផ្សព្វផ្សាយដល់ជំនាន់ក្រោយនិងប្រជាជននៃប្រទេសទាំងពីរអំពីទំនាក់ទំនងបងប្អូនពិសេសវៀតណាម - គុយបា៕

បកប្រែដោយ Thanh Cong