leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Be Xuan Truong ទទួលលោក Vladimir Nikolaevich Drozhzhov (រូបថត៖ vnanet.vn)

លោកឧត្តមសេនីយ៍ឯក Be Xuan Truong ស្វាគមន៍គណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោកឧត្តមសេនីយ៍ឯក Be Xuan Truong សង្កត់ធ្ងន់ថា វៀតណាមផ្តោតជាសំខាន់ទៅលើទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្ត លើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ រីឯលោក Vladimir Nikolaevich Drozhzhov ប្រសិទ្ធិពរនៅឱកាសរំលឹកខួបលើកទី៣០ ថ្ងៃបង្កើតមជ្ឈមណ្ឌលត្រូពិចវៀតណាម - រុស្ស៊ី (ថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៨៨/ ទី៧ ខែមីនា ឆ្នាំ២០១៨) និងសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលនេះគឺជានិមិត្តរូបនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅកិច្ចសន្ទនា ភាគីទាំងពីរបានសម្ដែងនូវក្តីរីករាយចំពោះទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្ត លើគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធរុស្ស៊ី ដែលមានការរីកចំរើនយ៉ាងសកម្ម។ ភាគីទាំងពីរបានវាយតំលៃខ្ពស់នូវតួនាទី និងអត្ថន័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងនេះមានវិស័យបច្ចេកទេសយោធា។ ភាគីទាំងពីរបញ្ជាក់ថា នឹងបន្តពង្រឹងនិងពង្រីកថែមទៀតវិស័យបច្ចេកទេសយោធានិយាយដោយឡែក និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយរួម៕

បកប្រែដោយ Thanh Cong