leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការនាឆ្នាំ ២០១៨

ឆ្នាំ ២០១៨ ភាគីទាំងពីរបានបង្កើនការផ្លាស់ប្ដូរព័ត៌មាន សហការគ្នា ក្ដាប់ស្ថានការណ៍ ជាពិសេសគឺស្ថានការណ៍ដែលមានទាក់ទិននឹងសន្ដិសុខ នយោបាយ សណ្ដាប់ធ្នាប់សង្គមតាមតំបន់ព្រំដែន។ រក្សាសកម្មភាពល្បាតជាប្រចាំ ត្រួតពិនិត្យនៅមូលដ្ឋាន និងទប់ស្កាត់រាល់សកម្មភាពបំផ្លិចបំផ្លាញសន្ដិសុខ នយោបាយនៃប្រទេសទាំងពីរ។ អនុវត្ដភារកិច្ចកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពមិត្តភាពស្ថិរភាព និងអភិវឌ្ឍន៍រវាងវៀតណាម និងឡាវ។ យោធភូមិភាគទី ៥ ស្នើឲ្យភាគីឡាវបន្ដផ្ដល់ព័ត៌មាន និងជួយឧបត្ថម្ភក្នុងការស្វែងរក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅលើទឹកដីឡាវធ្វើមាតុភូមិនិវត្ដន៍វិញ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្ដសហការគ្នា ចាត់បញ្ជូនកងកម្លាំង មធ្យោបាយ ដើម្បីទប់ទល់គ្រោះធម្មជាតិនៅមូលដ្ឋាននានាតាម​ណ្ដោយព្រំដែននៃប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Pham Diep