leftcenterrightdel
ប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំចង្អៀត ADMM នៅប្រទេសសិង្ហបុរី

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា វៀតណាមបានឯកភាពជាមួយគោលដៅទាំងបី នៃឆ្នាំអាស៊ានដែលបានធ្វើឡើងដោយសិង្ហបុរី ក្នុងនោះផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងអាវុធគីមី អាវុធវេត្រាណូ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំចង្អៀត ADMM នៅប្រទេសសិង្ហបុរី

វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ បង្ការ និងជម្រះជាតិពុល។ អំពីក្រមប្រតិបត្តិស្តីពីការបង្ការការប៉ះទង្កិចជាយថាហេតុ (CUES) វៀតណាមស្នើឲ្យមានការតភ្ជាប់ជាមួយបញ្ហាសមុទ្រខាងកើត ជាពិសេសការរៀបចំក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព។ អំពីបញ្ហាសមុទ្រខាងកើត គណៈប្រតិភូវៀតណាមបានវាយតម្លៃថា ស្ថានភាពនៅទីនេះនៅតែមានការវិវត្តយ៉ាងស្មុគស្មាញ និងពិបាកប៉ាន់ស្មាន  ដូច្នេះហើយបណ្តាប្រទេសអាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកអំពីស្ថានភាពនៅសមុទ្រខាងកើត និងគោរពច្បាប់អន្តរជាតិ គោរពដំណើរការការទូត និងគតិយុត្តិ ព្រមទាំង រក្សាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ផងដែរ៕

បកប្រែដោយ Thanh Cong