នៅក្នុងជំនួបនេះ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បានបញ្ជាក់ថា រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងក្លាចំពោះទំនាក់ទំនងនៃកិច្ចសហប្រតិបត្ដិការជាមួយអង្គការសហប្រជាជាតិនិយាយរួម និង UNDP និយាយដោយឡែក ជាពិសេសនៅវិស័យការពារជាតិ និងសន្តិសុខ។ ប៉ុន្មានឆ្នាំថ្មីៗនេះ ភាគីទាំងពីរបានសហការយ៉ាងប្រសិទ្ធភាពក្នុងការដោះស្រាយផលវិបាកក្រោយសង្គ្រាម និងជួយឧបត្ថម្ភ វៀតណាម ចូលរួមបេសកកម្មរក្សាសន្ដិភាព។ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh សង្កត់ធ្ងន់ថា វៀតណាម មានបំណងចង់បន្ដសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ និង UNDP ក្នុងពេលខាងមុខនេះ ព្រមទាំងត្រៀមខ្លួនចូលរួមរាល់សកម្មភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh ក៏ស្នើសុំអង្គការសហប្រជាជាតិ និង UNDP ជួយការផ្សព្វផ្សាយដើម្បីសហគមន៍អន្ដរជាតិយល់ច្បាស់ពីសមិទ្ធិផលដែល វៀតណាមសម្រេចបានក្នុងការដោះស្រាយផលវិបាកក្រោយសង្គ្រាម ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្ដរជាតិជួយឧបត្ថម្ភដល់ វៀតណាមក្នុងវិស័យនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចជំនួប

លោក Kamal Malhotra បញ្ជាក់ថា អង្គការសហប្រជាជាតិក៏ដូចជា UNDP នឹងបន្ដជួយឧបត្ថម្ភ និងសហប្រតិបត្ដិការជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការដោះស្រាយផលវិបាកក្រោយសង្គ្រាម និងជួយនាយកដ្ឋានរក្សាសន្ដិភាពវៀតណាម កសាងយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងដើម្បីលើកកម្ពស់សមត្ថភាពរបស់កងកម្លាំងរក្សាសន្ដិភាពវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep