ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Do Can បានបញ្ជាក់ថា បក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពប្រជាជនវៀតណាមតែងតែចងចាំ និងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភដ៏មានតម្លៃដែលបក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជនចិន ផ្តល់ជូនវៀតណាម ក្នុងការតស៊ូ រំដោះជាតិ និងឯកភាពប្រទេសជាតិ។ លោកបានចាត់ទុកថា កងទ័ពនៃប្រទេសទាំងពីរ ជាពិសេសនាយទាហានវ័យក្មេងរបស់ប្រទេសទាំងពីរគប្បីពង្រីកការយល់ដឹង និងការខ្នះខ្នែង ដើម្បីរួមចំណែក្នុងការកសាងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Can ទទួលជួបជាមួយគណៈប្រតិភូនាយទាហានវ័យក្មេងកងទ័ងរំដោះប្រជាជនចិន

លោកឧត្តមសេនីយ៍ទោ Do Can ក៏មានគោលបំណងថា ដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យរបស់គណៈប្រតិភូនឹងក្លាយទៅជាស្ពានមិត្តភាពមួយដើម្បីតភ្ជាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាព និងទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ វៀតណាម-ចិន។

រីឯចំណែកលោកវរសេនីយ៍ឯក Zhou Hongping បានចាត់ទុកថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរដោយឡែក និងរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួមដែលសម្រេចបានលទ្ធផលជាច្រើន។ លោកមានសេចក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការជួបប្រាស្រ័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែអភិវឌ្ឍថែមទៀត។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងទាំងពីរជួបប្រាស្រ័យ

នារសៀលថ្ងៃដដែល នៅរដ្ឋធានី ហាណូយ គណៈប្រតិភូនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបានមានជំនួបប្រាស្រ័យ និងចែក​រំលែកបទពិសោធន៍ការងារ៕

បកប្រែដោយ Huyen Trang