leftcenterrightdel
 តំណាងទាំងឡាយចូលរួមការរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម នៅប្រទេសឡាវ។ (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅទីនេះ លោកវរសេនីយ៍ឯក Tao Van Thai ប្រធានសេនានុព័ន្ធយោធាវៀតណាមប្រចាំនៅឡាវ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧៣ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម កងទ័ពប្រជាជនវៀតណាមបានមានការរីកចម្រើនដោយឥតឈប់ឈរ រួមជាមួយប្រជាជនទាំងមូលបង្កើតយុទ្ធជ័យដ៏ធំសម្បើមក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។ នៅឆ្នាំ២០១៧ កងទ័ពប្រជាជនវៀតណាមបន្តត្រូវបានកសាងឲ្យក្លាយទៅជាកងទ័ពបដិវត្តន៍ប្រកបដោយមានរបៀបរៀបរយ និងទំនើប រួមជាមួយកម្លាំងនគរបាលចូលរួមការជួយសង្គ្រោះ ពុះពារផលវិបាកដែលកើតមានឡើងដោយសារគ្រោះមហន្តរាយធម្មជាតិ ហើយបន្តជំរុញកិច្ចការទាក់ទងបរទេសលើវិស័យការពារជាតិ ការធ្វើសមាហរណកម្មអន្តរជាតិ និងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នាថ្ងៃដដែល ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី២៨ នៃទិវាការពាជាតិប្រជាជនទាំងមូល (ថ្ងៃទី២២ ធ្នូ ឆ្នាំ១៩៤៥ / ថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៧) នាយកដ្ឋានទាក់ទងបរទេសនៃក្រសួងកងកម្លាំងប្រដាប់អាវុធគុយបា (MINFAR) និងស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា បានរៀបចំការជួបជុំនយោបាយនៅបណ្ឌិតសភាយោធាជាន់ខ្ពស់គុយបា។ អនុប្រធាននាយកដ្ឋានទាក់ទងបរទេសរបស់ MINFAR លោកវរសេនីយ៍ឯកទ័ពជើងទឹក Román Osvaldo Jiménez Ortega បានលើកច្បាស់នូវអត្ថន័យអន្តរជាតិដ៏ធំធេងនៃជោគជ័យដែលប្រជាជនវៀតណាមសម្រេចបានក្នុងការតស៊ូ ការពារប្រទេស ជាពិសេសគឺតួនាទីដឹកនាំរបស់លោកប្រធាន ហូជីមិញ និង លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយលោកមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាព ស្មោះត្រង់រវាងប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនោះ នៅទីក្រុង Praha នៃសាធារណរដ្ឋឆែក ស្ថានឯកអគ្គរដ្ឋទូតវៀតណាម និងសហគមន៍ជនជាតិវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក ក៏បានរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី២៨ នៃទិវាការពាជាតិប្រជាជនទាំងមូល (ថ្ងៃទី២២ ធ្នូ ឆ្នាំ១៩៨៩ / ថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៧) ផងដែរ៕

បកប្រែដោយ Huyen Trang