អញ្ជើញចូលរួមពិធីនេះ ភាគីវៀតណាមមានវត្តមានតំណាងគណៈកម្មការវៀតណាមស្វែងរកមនុស្សដែលបាត់ខ្លួន រីឯភាគីអាមេរិកមានវត្តមានអនុប្រធានទូតសហរដ្ឋអាមេរិក លោកស្រី Caryn McClelland និងអនុព័ន្ធយោធាអាមេរិកប្រចាំនៅទីក្រុងហាណូយ រួមជាមួយតំណាងស្ថាប័នស្វែងរកបញ្ជីឈ្លើយសឹក មនុស្សបាត់ខ្លួននៃក្រសួងការពារប្រទេសវៀតណាម និងតំណាងការិយាល័យ MIA អាមេរិកប្រចាំនៅក្រុងហាណូយ។

leftcenterrightdel
 ភាគីអាមេរិកធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធិនមកប្រទេសវិញ

ភាគីវៀតណាមបានប្រគល់ជូនតំណាងអាមេរិកអដ្ឋិធាតុចំនួន ៤ ដែលស្វែងរកបានពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៧។ មានប្រសាសន៍ក្នុងឱកាសនេះ តំណាងរដ្ឋាភិបាលអាមេរិកបានអរគុណ និងវាយតំលៃខ្ពស់ចំពោះគោលនយោបាយមនុស្សធម៌ សុឆន្ទៈ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។

សកម្មភាពស្វែងរកអដ្ឋិធាតុយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាមគឺជាសកម្មភាពមនុស្សធម៌រវាងរដ្ឋាភិបាលវៀតណាម និងអាមេរិក។ នេះគឺជាការប្រគល់អដ្ឋិធាតុលើកទី ១៤២ តាំងពីឆ្នាំ ១៩៧៣ មក៕

បកប្រែដោយ Thuy Anh