leftcenterrightdel
 លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរចំពោះលោក Daniel J.Kritenbrink ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម ហើយលោកមានក្តីជឿជាក់ថា បេសកកម្មការទូតរបស់លោកនឹងទទួលបានជោគជ័យដ៏ល្អប្រសើរ ដែលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនោះមានទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ។

រីឯលោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink បានបញ្ជាក់ថា អាមេរិក ចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់ ព្រមទាំងលោកមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

leftcenterrightdel
 លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ផ្លាស់ប្តូរជាមួយលោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink

ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏បានផ្លាស់ប្តូរយោបល់ជាមួយលោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink អំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang