leftcenterrightdel
លោក Nguyen Xuan Phuc ថតរូបជាអនុស្សាវរីយ៍ជាមួយតំណាងចូលរួមកិច្ចប្រជុំ

ភាពទាក់ទាញការវិនិយោគពីរដ្ឋធានីហាណូយ

មានប្រសាសន៍ក្នុងអង្គប្រជុំ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ អនុវត្តតាមការសន្យារួមដំណើរជាមួយសហគ្រាស ទីក្រុងហាណូយមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការកែលម្អបរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម ហើយត្រូវបានទទួលស្គាល់ កោតសរសើរ និងវាយតំលៃខ្ពស់ពីសំណាក់ប្រជាជនទីក្រុងគ្រប់ស្រទាប់ចំពោះរាល់សន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត។

សហគមន៍អាជីវកម្មទីក្រុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងចំនួន និងគុណភាព។ មកដល់ពេលនេះ ទីក្រុងមានសហគ្រាសជាង ២៥,០០០ ដោយមានទុនចុះបញ្ជីវិនិយោគចំនួន ៤០០,០០០ ពាន់លាន វៀតណាមដុង។ កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អាជីវកម្ម និងប្រជាជនទីក្រុងបានរួមចំណែកយ៉ាងសំខាន់ដល់រាល់សមិទ្ធិផលនៃទីក្រុងហាណូយ ដែលក្នុងនោះរួមមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ហើយក៏តាមការប៉ាន់ប្រមាណឆមាសដំបូងនៃ ឆ្នាំ ២០១៨ នោះគឺកំណើនកើនឡើង ៧.០៧% ផងដែរ។

ប្រធានគណៈកម្មាធិការប្រជាជនហាណូយ លោក Nguyen Duc Chung បានវាយតម្លៃថា៖  ការទាក់ទាញទុនវិនិយោគ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងឆមាសដំបូងឆ្នាំ២០១៨  នេះបានបន្តសម្រេចបាននូវលទ្ធផលល្អប្រសើរ។ ការវិនិយោគពីវិស័យឯកជនក្នុងស្រុកសម្រូបយកអត្រាខ្ពស់ ៥១.១%។ ការវិនិយោគដោយផ្ទាល់ពីបរទេសគិតមកត្រឹមថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨ មានគម្រោងជាង ៤,៣០០ ដោយមានដើមទុនចុះបញ្ជីសម្រេចបាន ៣៣.៣៨ ពាន់លានដុល្លារអាមេរិក។

សហគ្រាសគឺជាមណ្ឌលនៃដំណើរការតភ្ជាប់តំបន់

សម្តែងនូវចំណាប់អារម្មណ៍ចំពោះរាល់លទ្ធផលនៃសេដ្ឋកិច្ច និងសង្គមដែលទីក្រុងសម្រេចបានក្នុងរយៈពេលកន្លងមក ប៉ុន្តែរដ្ឋមន្រ្តីផែនការ និងវិនិយោគបានចាត់ទុកថា ទីក្រុងហាណូយគួរជំរុញបន្ថែមទៀតនូវតួនាទីឈានមុខគេជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃតំបន់រដ្ឋធានីហាណូយ ដែលជាតំបន់នៃការអភិវឌ្ឍស្នូលនៃភាគខាងជើងប្រទេសវៀតណាម។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក  Nguyen Duc Chung បានឲ្យដឹងថា ការតភ្ជាប់ការអភិវឌ្ឍតំបន់នៅទីក្រុងហាណូយក៏ទទួលបានលទ្ធផលដំបូងបង្អស់មួយចំនួនក្នុងបណ្តាវិស័យសុខាភិបាល អប់រំ និងបណ្តុះបណ្តាល ពាណិជ្ជកម្ម  ទេសចរណ៍ វប្បធម៌ កីឡា ជាដើម ផងដែរ។

ការបង្កើនកំណែទម្រង់ស្ថាប័ន កែលម្អបរិយាកាសធុរកិច្ច

នៅក្នុងកិច្ចប្រជុំនោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងនេះក្នុងការជម្នះការលំបាក និងបញ្ហាប្រឈមសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងវិជ្ជមានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០១៨។ ប៉ុនតែលោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បរិយាកាសវិនិយោគ ការធ្វើអាជីវកម្មរបស់ហាណូយនៅតែមានកម្រិត បែបបទរដ្ឋបាលមិនទាន់ស្មុគស្មាញ...

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគមិនត្រឹមតែជាការងាររបស់ថ្នាក់ដឹកនាំទីក្រុងប៉ុណ្ណោះទេ ថែមទាំងថ្នាក់ដឹកនាំគ្រប់ស្រុក និងទីប្រជុំជនក៏ត្រូវតែចូលរួមក្នុងវិស័យជាក់ស្តែងផងដែរ។ លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យក្រុងហាណូយត្រូវតែមាននីតិវិធីអនុវត្តបែបបទរដ្ឋបាលតាមរបៀបវិទ្យាសាស្ត្រ និងតម្លាភាព។ ទន្ទឹមនឹងនេះដែរ ក៏មានយន្តការ ដើម្បីឆ្លើយតបទាន់ពេលវេលានៅពេលវិនិយោគិនជួបការលំបាក។ ទីក្រុងគួរតែនាំមុខគេក្នុងកំណែទម្រង់ស្ថាប័ន បរិយាកាសធ្វើអាជីវកម្ម អនុវត្ដកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ស្តីពីសេវាកម្មសាធារណៈបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ វៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែកមានសក្តានុពលដ៏អស្ចារ្យក្នុងវិស័យវិទ្យាសាស្ត្រ។ ដូច្នេះហើយទីក្រុងនេះត្រូវការឈានមុខនៅក្នុងយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មលើកទីបួន។

យោងតាមលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទីក្រុងហាណូយត្រូវតែមានផែនការមេ និងចក្ខុវិស័យ ដើម្បីមើលឱ្យបានច្បាស់លាស់នូវរាល់តំបន់សក្តានុពល ដែលជាស្រុក ខ័ណ្ឌថ្មី ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍។ ត្រូវតែមានផែនការ និងការប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធភាពស្របតាមរចនាសម្ព័ន្ធសេដ្ឋកិច្ចនាពេលអនាគត៕

បកប្រែដោយ Minh Trung