ការរត់នេះរៀបចំឡើងដោយកាសែតស្ត្រីវៀតណាមក្នុងថ្ងៃទី ២១ និងថ្ងៃទី ២២ ខែតុលា នៅផ្លូវថ្មើរជើងជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ។ អត្តពលិកទាំងឡាយចូលរួមក្នុង់ Mottainai Run 2023 ដើម្បីចែករំលែក និងជួយកុមារដែលមានស្ថានភាពលំបាកក្នុងការរស់នៅ។

leftcenterrightdel
គ្រួសារជាច្រើនចូលរួមការរត់

ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការរៀបចំកម្មវិធី Mottainai “ផ្តល់ក្តីស្រឡាញ់ និងទទួលសុភមង្គល” គណៈកម្មការចាត់តាំង បានប្រគល់អាហារូបករណ៍ និងអំណោយជូនកុមារចំនួន ៣០០ នាក់ ជាកុមារកំព្រាដោយសារឪពុកម្ដាយរងគ្រោះថ្នាក់ចរាចរណ៍ ឬឆ្លងជំងឺ Covid-19 និងកុមារដែលជួបការលំបាកនៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស។ ក្រោយការរៀបចំចំនួន ៩ ដង កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមជាង ៥០០,០០០ នាក់ ហើយកុមារដែលជួបការលំបាកជិត ៦,០០០ នាក់បានទទួលជំនួយ៕

បកប្រែដោយ Thuy Anh