យោងតាមសេចក្តីប្រកាសនាពេលថ្មីៗនេះ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់បុរសហ្គេមលើកទី ៣២  បានឲ្យដឹងថា ការហ្វឹកហាត់ចំនួន ៣ ពេលរបស់ក្រុមបាល់ទាត់ U22 វៀតណាម នឹងប្រព្រឹត្តទៅលើកីឡដ្ឋាន (NIPES) ដែលមានចម្ងាយ ១២ គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។

កីឡដ្ឋាន NIPES មិនមែនជាកន្លែងចម្លែកសម្រាប់ក្រុមបាល់ទាត់ U22 វៀតណាមនោះទេ។ នៅការប្រកួតពានរង្វាន់ U23 អាស៊ីឆ្នាំ ២០២២ ក្រុមបាល់ទាត់ U23 វៀតណាមក៏ត្រូវបានរៀបចំឱ្យហ្វឹកហាត់នៅកីឡដ្ឋាននេះដែរ។

leftcenterrightdel
ម្ចាស់ផ្ទះកម្ពុជារៀបចំកន្លែងហ្វឹកហាត់ដ៏ល្អសម្រាប់ក្រុមបាល់ទាត់់ U22 វៀតណាម (រូបថត៖ VFF)

សូមបញ្ជាក់ថា នាយប់ថ្ងៃទី ២៥ ខែមេសា ប៉ុន្មានម៉ោងមុនពេលក្រុមបាល់ទាត់ U22 វៀតណាម ចេញដំណើរទៅកម្ពុជា ទើបគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមប្រកាសកន្លែងហ្វឹកហាត់សម្រាប់ក្រុមបាល់ទាត់ U22 វៀតណាម ។

ការប្រកួតកីឡាបាល់ទាត់បុរស និងនារីនៃស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។ ដោយមានក្រុមបាល់ទាត់ចំនួន ១៦ ក្រុម នឹងហ្វឹកហាត់ក្នុងអំឡុងពេលនេះ។ ដូច្នេះគណៈកម្មការរៀបចំត្រូវចំណាយពេលជាច្រើនដើម្បីរៀបចំកន្លែងហ្វឹកហាត់សមស្របសម្រាប់ក្រុមទាំងអស់។

ក្រុមបាល់ទាត់ U22 វៀតណាម នឹងប្រកួតវគ្គជំរុះនៅកីឡដ្ឋាន Prince។ នេះជាទឹកដីរបស់ក្លឹប Visakha ដែលជាក្រុមបាល់ទាត់​ដ៏ល្បីនៅកម្ពុជា។ កីឡដ្ឋាន Prince មានស្មៅដ៏ល្អ សម្ភារៈបរិក្ខារដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។

ការប្រកួតបើកឆាករបស់ក្រុមបាល់ទាត់ U22 វៀតណាម គឺប៉ះជាមួយក្រុមបាល់ទាត់ U22 ឡាវ នៅថ្ងៃទី ៣០ មេសា៕

បកប្រែដោយ Pham Diep