លោកជំទាវបានសង្កត់ធ្ងន់ថា "កាលពីយប់មិញហ្នឹង ខាងស្ថានទូត ដែលស្ថិតក្រោមការដឹកនាំរបស់នាងខ្ញុំផ្ទាល់ហ្នឹងគឺបានទៅទទួលដោយផ្ទាល់គណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្ដម ហោ សារ៉ុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានកិត្តិយស និងក្ដីរំភើបយ៉ាងក្រៃលែង ដែលមានការចូលរួមពីសំណាក់ភាគីវៀតណាមដែរ។

leftcenterrightdel
លោកស្រី Le Thi Hoang Yen អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាវៀតណាម ទទួលស្វាគមន៍គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជាលើកទី ៣២  អមភ្លើងគប់កីឡាស៊ីហ្គេម នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ អគ្គនាយកដ្ឋានអប់រំកាយ និងកីឡា)

លោកជំទាវឯកអគ្គរាជទូតបន្ថែមថា "ភាគីវៀតណាមជាមួយស្ថានទូត បានទទួលស្វាគមន៍គណៈប្រតិភូយើងយ៉ាងកក់ក្ដៅ ដោយក្ដីរីករាយ ព្រោះថា ប្រទេសវៀតណាមជាប្រទេសទី១ ដែលត្រូវដង្ហែភ្លើងគប់ស៊ីហ្គេម មុននឹងបន្តរត់ភ្លើងគប់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានដទៃទៀត។ ចំពោះការរៀបចំនេះ យើងទទួលបានការសហការ និងជិតស្និទ្ធបំផុតពីក្រសួងកីឡាទេសចរណ៍ និងវប្បធម៌របស់វៀតណាម ហើយមែនទែនទៅ ការរៀបចំនេះមិនមែនទើបតែចាប់ផ្ដើមទេ គឺយើងបានត្រៀមខ្លួន និងរៀបចំតាំងពីថ្ងៃប្រជុំជាមួយគណៈកម្មាធិការជាតិអូឡាំពិក កាលពីថ្ងៃទី៤ មីនា ហ្នឹងយើងខ្ញុំចាប់ផ្ដើមភ្លាមម្ល៉េះ"។

ជាមួយគ្នានោះ លោកជំទាវ ជា គឹមថា ក៏មិនភ្លេចនោះដែរក្នុងការអរគុណគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម។ ក្នុងថ្ងៃស្អែកនេះ ដែលជាពិធីរត់ភ្លើងគប់កីឡា អាចមានប្រជាជនរបស់វៀតណាមប្រហែលជា ២០០នាក់ និងសិស្ស-និស្សិតរបស់កម្ពុជា ព្រមទាំងប្រជាជនកម្ពុជា ប្រហែលជា ១០០ នាក់ផងដែរ៕

បកប្រែដោយ Thanh Cong