កម្មវិធីមានការចូលរួមពីមនុស្សជិត ១,៥០០ នាក់ រួមទាំងកីឡាករ កីឡាការិនី កម្មាភិបាល សិស្ស និងនិស្សិតនៃសាកលវិទ្យាល័យអប់រំកាយ និងកីឡា Bac Ninh។ ទន្ទឹមនឹងសកម្មភាពនេះ សិស្សនិងនិស្សិត បានចូលរួមការស្វែងយល់អំពីចលនាអូឡាំពិកវៀតណាម និងចលនាអូឡាំពិកអាស៊ី។

leftcenterrightdel
ប្រតិភូ និងអត្តពលិកចូលរួមកម្មវិធីរត់ដើម្បីជួយជ្រោមជ្រែង ASIAD 19 (រូបថត៖ baobacninh.com.vn)

កម្មវិធីនេះគឺជាឱកាសដើម្បីប្រជាជនយល់កាន់តែច្បាស់អំពីសកម្មភាពរបស់ចលនាអូឡាំពិកវៀតណាម ចលនាអូឡាំពិកអាស៊ី វិញ្ញាសានៃការប្រកួតកីឡានៅ ASIAD ប្រវត្តិនៃការអភិវឌ្ឍកីឡាក្នុងប្រទេស តំបន់ដែនដីនីមួយៗ និងទ្វីបអាស៊ី។ ASIAD 19 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou (ប្រទេសចិន) ដែលមានប្រភេទកីឡាចំនួន៤០ និងមានការចូលរួមពីក្រុមកីឡាករមកពីប្រទេស និងតំបន់ដែនដីចំនួន ៤៥ នៅអាស៊ី៕

បកប្រែដោយ Thuy Anh