leftcenterrightdel
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីបានយកឈ្នះលើក្រុមប្រ៊ុយណេក្នុងលទ្ធផល ៧-០ (រូបថត៖ PSSI)

នៅកីឡាដ្ឋានគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីបានយកឈ្នះលើក្រុមប្រ៊ុយណេក្នុងលទ្ធផល ៧-០។ នេះជាជ័យជម្នះដ៏ធំបំផុតក្នុងពូល A នៃពានរង្វាន់ AFF Cup ២០២២ មកទល់ពេលនេះ។ ក្នុងការប្រកួតមួយគូទៀតនៅកីឡដ្ឋាន Thammasat ក្នុងទីក្រុង Rangsit ខេត្ត Pathum Thani ក្រុមម្ចាស់ផ្ទះថៃបានយកឈ្នះលើក្រុមហ្វីលីពីនក្នុងលទ្ធផល ៤-០។

ជាមួយនឹងលទ្ធផលនេះ ថៃនិងឥណ្ឌូណេស៊ី មាន ៦ ពិន្ទុដូចគ្នា ប៉ុន្តែថៃឈរនៅកំពូលតារាង ដោយសារអាត្រាគ្រាប់បាល់ខុសគ្នា; កម្ពុជាឈរលំដាប់ថ្នាក់ទី៣ ហើយបន្ទាប់មកគឺហ្វីលីពីននិងប្រ៊ុយណេ៕

តាម vovworld.vn